Connect with us

ជីវិតកម្សាន្ដ

LD ប្រាប់ចំណុចដែលអ្នកទស្សនាគួរដឹងពីភាពយន្តថ្មីរបស់ខ្លួន រឿង« អ្នកបោះតង់ចំណូលថ្មី »

បានផុស

នៅ

ភាពយន្តថ្មីរបស់ផលិតកម្ម LD រឿង « អ្នកបោះតង់ចំណូលថ្មី | Junior Camper » ដែលទើបនឹងចាក់បញ្ចាំងតាមរោងភាពយន្តប្រហែល១សប្តាហ៍មកនេះ ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកទស្សនា និងមានការវាយតម្លៃខ្ពស់ផងដែរ ទាក់ទងនឹងសាច់រឿងដែលត្រូវបានផលិតនេះ។

ទន្ទឹមនឹងទទួលបានការចាប់អារម្មណ៍គួរកត់សម្គាល់នេះ ផលិតកម្ម LD បានបញ្ជាក់ថា ភាពយន្តនេះ ដកស្រង់ចេញពីទំនៀមទម្លាប់ប្រពៃណីពិតបងប្អូនជនជាតិភាគតិចកាចក់ ដែលរស់នៅលើទឹកដីខេត្តរតនគិរី និងផលិតឡើងដើម្បីគាំទ្រដល់សហគមន៍បងប្អូនជនជាតិដើមភាគតិច ដែលរស់លើទឹកដីកម្ពុជា។ ខណៈសាច់រឿងមួយនេះ គឺថតនៅទីតាំងពិតទាំងស្រុង និងមានការចូលរួមសម្តែងពីអ្នកភូមិកាចក់ផ្ទាល់តែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាពយន្តនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីទិដ្ឋភាពរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិកាចក់ប៉ុណ្ណោះទេ ថែមទាំងជួយផ្សព្វផ្សាយវប្បធម៌ប្រពៃណីជនជាតិដើមភាគតិចកាចក់ ក៏ដូចជាបង្ហាញនូវគុណតម្លៃនៃសាមគ្គីភាព ព្រមនិងលើកស្ទួយវស័យទេសចរណ៍ផងដែរ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម