ជីវិតកម្សាន្ដ
ទន្លាយអាថ៌កំបាំង ផលិតកម្ម LD នៅតែដំណើរការល្អ ខណៈផលិតកម្មដទៃមិនសូវមានភាពយន្តបញ្ចាំងរោង
ទន្ទឹមពេលផលិតកម្មដទៃមិនសូវមានភាពយន្តរបស់ខ្លួនបញ្ចាំងនៅតាមរោងភាពយន្ត ប៉ុន្តែ ផលិតកម្ម អិលឌី តែងចេញភាពយន្តថ្មីៗបញ្ចាំងតាមភាពយន្តជាបន្តបន្ទាប់ និងរៀងរាល់ខែ។ តើកត្តាអ្វីខ្លះ ធ្វើឱ្យ ផលិតកម្ម អិលឌី ភីកឈ័រ (LD Picture) អាចដំណើរការបញ្ចេញ និងផលិតភាពយន្តជាបន្តបន្ទាប់រយៈពេលជាង ១៥ឆ្នាំមកនេះ ព្រមទាំងមានគ្រោងផលិតភាពយន្តជាច្រើនសម្រាប់ឆ្នាំក្រោយទៀត?

បន្ទាប់ពីបញ្ចប់ កម្មវិធីសម្ពោធភាពយន្តថ្មី រឿង “ជួបស៊យ វគ្គ៣” ដែលនឹងចាក់បញ្ចាំងតាមរោងភាពយន្តចាប់ពីថ្ងៃទី៣ ខែវិច្ឆិកា នេះទៅ លោក លៀក លីណា អ្នកចាត់ការទូទៅ ផលិតកម្ម អិលឌី បានផ្ដល់កិច្ចសម្ភាសផ្ដាច់មុខឱ្យ “កម្ពុជាថ្មី” ដឹងថា បានជា ផលិតកម្ម អិលឌី នៅឈរជើងបាន ហើយផលិត និងមានភាពយន្តបញ្ចាំងរោងជាបន្តបន្ទាប់ បើទោះបីជួបវិបត្តិកូវីដ-១៩ រោងកុនបានបិទរយៈពេល ២ឆ្នាំកន្លងមកនោះ ដោយសារ ផលិតកម្ម នៅមានដើមទុន សល់ពីការចំណេញពីការផលិតភាពយន្តកន្លង។

លោក លៀក លីណា បញ្ជាក់ថាបន្តថា៖ “ចំណែកការផលិតភាពយន្តបញ្ចាំងលើទីផ្សាររោងភាពយន្ត គឺផលិតកម្ម បានពង្រឹងគុណភាព ទាំងអត្ថបទនិពន្ធ បច្ចេកទេសថត ដំឡើងគុណភាពកាមេរ៉ាថតជាដើម។ ផលិតកម្ម ពង្រឹងលើគុណភាពឧបករណ៍សម្ភារៈថត ហើយអ្វីដែលសំខាន់នោះ គឺអត្ថបទនិពន្ធ ដែលយើងធ្វើឱ្យសាច់រឿងល្អមើលបាន ហើយទស្សនិកជនគាំទ្រកាន់ច្រើន និងផ្សព្វផ្សាយប្រាប់គ្នាបន្ត”។

អ្នកចាត់ការទូទៅ ផលិតកម្ម អិលឌី រូបនេះ បានឱ្យដឹងបន្ថែមថា កត្តាដែលនាំឱ្យផលិតកម្ម អិលឌី ជោគជ័យបន្ត ដោយសារផលិតកម្ម បានសិក្សាសំខាន់បំផុតទៅលើទីផ្សារអ្នកទស្សនាភាពយន្តនៅកម្ពុជា។

លោក លៀក លីណា បានឱ្យដឹងបន្ថែមថា៖ “យើងសិក្សាថា តើទីផ្សារភាពយន្តខ្មែរ អ្វីដែលមហាជនអាចទទួលយកបាន និងអ្វីដែលពួកគាត់ទទួលយកមិនបាន នេះជាអ្វីដែលសំខាន់បំផុត។ ពេលខ្លះ បើយើងផលិតភាពយន្តបានល្អហើយ ប៉ុន្តែអត់មានអ្នកទៅមើល គេពិបាកទទួលយក ហ្នឹងក៏ពិបាកដែរ។ អ៊ីចឹង យើងត្រូវការពង្រឹងទាំងអត្ថបទភាពយន្ត សិក្សាទីផ្សារ គួបផ្សំសម្ភារៈផលិតដែលយើងមាន ហ្នឹងហើយដែលសំខាន់ អាចឱ្យផលិតកម្ម អិលឌី ឈរជើងដល់សព្វថ្ងៃ”។

លោក លៀក លីណា បានឱ្យដឹងថា ទោះយ៉ាងណា ភាពយន្តរបស់ អិលឌី ទាំងអស់ មិនសុទ្ធតែទទួលបានជោគជ័យទេ អាចនិយាយថា ក្នុងចំណោម ៥ ឬ ១០ រឿង មាន ១ រឿង ដែល ផលិតកម្ម ផលិតទៅខាត។ ទន្ទឹមពេល ផលិតកម្ម អិលឌី កំពុងដំណើរការល្អក្ដី ប៉ុន្តែ អ្នកចាត់ការទូទៅ ផលិតកម្ម រូបនេះ បានអះអាងថា ផលិតកម្ម នៅតែត្រូវការពង្រឹង វិវត្តខ្លួនបន្ថែមទៀត ព្រមទាំងសហការជាមួយដៃគូក្នុងស្រុក និងក្រៅស្រុក ដើម្បីបន្តទទួលការគាំទ្រពីទីផ្សារនៅកម្ពុជា និងឈាននាំទៅទីផ្សារក្រៅប្រទេសនៅក្នុងតំបន់។

គួរបញ្ជាក់ថា បន្ទាប់ពី ស្ថានភាពការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានធូរស្រាល ឈានដល់ការបើកសង្គម ក៏ដូចជារោងភាពយន្តឡើងវិញ ផលិតកម្ម អ៊ិលឌី បានបញ្ចេញភាពយន្តបញ្ចាំងតាមបណ្ដារោងភាពយន្ត ដូចជារឿង លោកប្ដី វគ្គ២, សួស្ដីអ្នកជិតខាង, លោកប៉ាមហាកូរ, ស្នេហា Private, បង្គោលគ្រាក់ វគ្គ២ ជាដើម ដែលនៅតែទទួលការគាំទ្រភាគច្រើនពីអ្នកនិយមទស្សនាភាពយន្តនៅរោងកុន។ ផលិតកម្ម ក៏មានគម្រោងផលិតភាពយន្តចំនួន ១០ រឿងជាបន្តជាឆ្នាំ២០២៣ ខាងមុខ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ