ជីវិតកម្សាន្ដ
ខ្មែរជួយខ្មែរ! តារាល្បីៗស្ម័គ្រចិត្តចូលរួមថតរឿង “សោកនាដកម្មភ្នំខ្មោច” ដោយមិនគិតកម្រៃ
ទឹកចិត្តខ្មែរជួយខ្មែរពេលឮហើយ ពិតជារំភើបខណ:តារាខ្មែរល្បីៗជាច្រើនដួង បានស្ម័គ្រចិត្តចូលរួមថតសម្តែងខ្សែភាពយន្តខ្នាតធំរឿង “សោកនាដកម្មភ្នំខ្មោច” ដោយមិនគិតលុយ។ នេះបើតាមការបញ្ជាក់ឲ្យ ដឹងពីលោក លៀក លីដា ដែលជាអ្នកដឹកនាំសម្តែង និងថៅកែផលិតកម្ម LD ។

ទោះបីយ៉ាងណាលោក លៀក លីដា ថៅកែផលិតកម្ម LD ថ្មីៗនេះបានចេញមុខស្នើដល់បណ្តាម្ចាស់ក្រុមហ៊ុ នដែលជាកូនខ្មែរមានផលិតផលខ្មែរ brandsបង្កើតឡើងដោយកូនខ្មែរគួតែចូលរួមជាមួយLDក្នុងយុទ្ធនា ការផលិតរឿង “សោកនាដកម្មភ្នំខ្មោច” ដែលគ្រោងនឹងចាប់ផ្តើមថតនាពេលឆាប់ៗខាងមុខ។
បន្ទាប់ពីរកាប្រកាសរបស់ផលិតករភាពយន្តគឺលោក លៀក លីដា ខាងលើនៅរសៀលថ្ងៃទី០៣ខែតុលាឆ្នាំប២០២៥នេះលោកក៏បានបញ្ជាក់ពីដំណឹងដ៏រីករាយថាឥឡូវនេះមានតារាល្បីៗស្ម័គ្រចិត្តចូលរួមថតរឿង “សោកនាដកម្មភ្នំខ្មោច”ដោយមិនគិតកម្រៃ។ នេះគឺបង្ហាញឲ្យឃើញឆន្ទ:ដែលខ្មែរស្រលាញ់ខ្មែរចេះសាមគ្គីគ្នា។

លោក លៀក លីដា បានសរសេរបង្ហោះថា “អ្នកមានលុយមិនប្រាកដថាមានចិត្ត អរគុណតារាល្បីៗដែលចង់ចូលរួមថតរឿង «សោកនាដកម្មភ្នំខ្មោច» ដោយមិនគិតលុយ ពិតជាអរគុណណាស់តែយ៉ាងណាក៏ LD មិនឱ្យអត់ដែរ“។ លោក លៀក លីដា ម្ចាស់ផលិតកម្មធ្លាប់បង្ហើបថា នេះភាពយន្តខ្នាតធំចំណាយថវិកាច្រើនសម្រាប់ជាតិ និងអន្តរជាតិទស្សនា។
គួររម្លឹកថា មុននេះលោក លៀក លីដា បញ្ជាក់ឱ្យដឹងដែរថា ផលិតការមិនត្រូវការការឧបត្ថម្ភទេ តែអ្វីដែលសំខាន់មិនអាចខ្វះបានគឺការគាំទ្រពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋាន។ លោក លៀក លូដា បានលើកឡើងថាការផលិតរឿង”សោកនាដកម្ម ភ្នំខ្មោច”គឺ ដើម្បីចូលលើកស្ទួយនិងបន្តបណ្តុះមនសិការសេ្នហាជាតិ និងប្រាប់រឿងពិតទៅកាន់ពិភពលោក។ដូច្នេះលោកសូមការផ្តល់ឱកាសឱ្យលោកបានជួប និងធ្វើបទបង្ហាញ ព្រោះ LD មិនត្រូវការការឧបត្ថម្ភទេតែពួកយើងពិតជាត្រូវការការគាំទ្រពីបងប្អូនដែលមានលទ្ធភាពមុន៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


