ជីវិតកម្សាន្ដ
ផ្ទុះការគាំទ្ររឿង “លោកតា ២១” មិនបានប៉ុន្មាន! ម្ចាស់ផលិតកម្ម LD ឱ្យតម្រុយរឿងថ្មីមួយទៀត
ក្រោយដាក់បង្ហាញស្នាដៃភាពយន្តបែបកំប្លុកកំប្លែង «លោកតា ២១» មិនបានប៉ុន្មានផង លោក លៀក លីដា ផលិតករល្បីឈ្មោះ និងជាម្ចាស់ផលិតកម្ម LD បានបង្ហើបប្រយោគប៉ុន្មានឃ្លា ដែលទំនងជាចំណងជើងនៃរឿងថ្មី ព្រមទាំងបញ្ជាក់ថា “ក្រោយព្រឹត្តិការណ៍ភ្លេីងឆេះក្លិបក្រោមដី ឆាប់ៗនេះ“។ នេះបើតាមខ្លឹមសារជូនដំណឹង តាមរយៈគណនីហ្វេប៊ុកផ្ទាល់ខ្លួនរបស់លោក នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈនេះ ។
តាមរយៈសារខ្លី លោក លៀក លីដា ផលិតករមួយរូបដែលជោគជ័យក្នុងការដឹកនាំរឿងជាច្រើន បានរៀបរាប់ថា “ឆាប់ៗនេះ ៧ថ្ងៃ នៃអាពាហ៍ពិពាហ៍ម៉ានីកាំង ក្រោយព្រឹត្តិការណ៍ភ្លេីងឆេះក្លិបក្រោមដី“។

ត្រឹមតែប៉ុន្មានឃ្លានេះ សាធារណជនបានទាយថា អាចជាភាពយន្តថ្មីដែលដកស្រង់ពីហេតុការណ៍ពិតមួយ កាលអំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩ ពោលគឺមានទំនាក់ទំនងនឹងហេតុការណ៍ភ្លើងឆេះក្លិបកម្សាន្តក្រោមដីមួយកន្លែង នៅខេត្តមួយរបស់កម្ពុជា បើទោះបីជាផលិតកររូបនេះ ពុំបានបញ្ជាក់លម្អិតលើសារនេះក៏ដោយ។
គួរកត់សម្គាល់ថា ឈានចូលឆ្នាំ២០២៥ នេះ ផលិតកម្ម LD ហាក់បញ្ចេញស្នាដៃរឿងបន្តបន្ទាប់ និងកំពុងទទួលបានការចាប់អារម្មណ៍ផងដែរ។ ពិសេសរឿង «លោតា ២១» ដែលសម្តែងដោយតារាភាពយន្តប្រចាំប្រទេស លោក ទេព រិនដារ៉ូ ជាតួអង្គធំក្នុងសាច់រឿង រួមជាមួយនឹងយាយ យ៉យ ខណៈរឿងនេះ ទើបតែចាក់បញ្ចាំងបានជាង ១សប្តាហ៍ ហើយទទួលបានប្រជាប្រិយខ្លាំង។
យ៉ាងណា ក្រោយបញ្ចេញស្នាដៃរឿងកំប្លុកកំប្លែងមួយរឿងនេះមិនបានប៉ុន្មាន ស្រាប់តែផលិតកររូបនេះ បង្ហើបតម្រុយរឿងថ្មី ដែលផលិតកម្មខ្លួនទំនងជាកំពុងផលិតផងដែរ៕

-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


