Connect with us

ជីវិតកម្សាន្ដ

អុីវ៉ា ស្នើចិត្តអ្នករិះគន់សកម្មភាពផុសផុលទៅទស្សនា អាកាសយានដ្ឋានថ្មីរបស់កម្ពុជា បើកចិត្ត

បានផុស

នៅ

ក្រោយការវែកញែក និងចាត់សកម្មភាពផុសផុលទៅទស្សនាអាកាសយានដ្ឋានថ្មីកម្ពុជា ជារឿងអាម៉ាស តារាចម្រៀងល្បីឈ្មោះ អុីវ៉ា ចេញមុខស្នើសុំដល់អ្នករិះគន់ឱ្យរៀនបើកចិត្ត ដ្បិតអីសកម្មភាពចាប់កំហុសជាតិសាសន៍ឯង ពិតមិនជួយប្រទេសជាតិឱ្យរីកចម្រើននោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការកត់សម្គាល់ ចាប់តាំងពីបើកដំណើរការអាកាសយាន្តអន្តរជាតិតេជោ ពីថ្ងៃទី៩ កញ្ញានេះមក ប្រជាពលរដ្ឋខ្មែរបានផុសផុលទៅទស្សនាសមិទ្ធផលជាប្រវត្តិសាស្ត្រនេះច្រើនខ្លាំង។ តែសកម្មភាពនេះ ក៏ត្រូវបានគេយកមកវែកញែកពេញបណ្តាញទំនាក់ទំនងសង្គម ដោយយល់ថា អាកាសយាន្តដ្ឋានមិនមែនជាផ្សារទំនើប និងអាចធ្វើឱ្យអាប់ឱនមុខមាត់ជាតិផងដែរ។

យ៉ាងណា តាមរយៈសារពីទំព័រហ្វេសប៊ុកផ្លូវការ អុីវ៉ា បានបង្ហាញការយល់ឃើញរបស់ខ្លួន និងផ្តាំទៅអ្នកដែលបង្អាប់ មើលងាយ និងចាប់តែកំហុសជាតិសាសន៍ខ្លួនថា ទង្វើនេះ ពិតជាមិនដែលបានជួយប្រទេសជាតិឱ្យរីកចម្រើនបន្តិចសោះឡើយ។ ផ្ទុយទៅវិញ គួរតែយោគយល់ដល់ពួកគាត់ ពិសេសមនុស្សចាស់ ដែលគាត់កំពុងរីករាយនឹងសមិទ្ធផលថ្មីដ៏អស្ចារ្យរបស់កម្ពុជា។

តារាចម្រៀងរូបនេះ បន្ថែមទៀតថា “ព្រោះពួកគាត់នៅមានជីវិតរស់នៅ ទាន់បានឃើញ បានស្គាល់ និងបានថតរូបជាអនុស្សាវរីយ៍ ព្រោះពួកក៏ជាខ្មែរដូចយើងដែរ។ ខ្ញុំជឿជាក់ថាពួកគាត់មិនទៅរហូត ឬធ្វើសកម្មភាពបែបនោះជាប្រចាំឡើយ ហើយសកម្មភាពរបស់ពួកគាត់ក៏មិនមានអ្វីខុសឆ្គងខ្លាំងនោះដែរ”។

ទន្ទឹមនេះ​ អុីវ៉ា លើកឡើងទៀតថា “អាកាសយានដ្ឋានប្រទេសណាក៏មានមនុស្សអង្គុយ ដេកលើឥដ្ឋការ៉ូ រង់ចាំជើងហោះហើរ ដូចក្នុងរូបភាពខាងក្រោមដែរ។ រៀនគិតល្អ ធ្វើល្អ ដើម្បីកម្ពុជាទាំងអស់គ្នា”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម