ជីវិតកម្សាន្ដ
អ៉ីវ៉ា ចាត់ទុកការផ្តល់តម្លៃលើការងារ ជាជោគជ័យ និងផ្លែផ្កាមិនអាចខ្វះបាន
តារាចម្រៀងស្រីរូបស្រស់ កញ្ញា ឃីន ស្រីនាថ ឈ្មោះសិល្បៈ អ៉ីវ៉ា បច្ចុប្បន្នក្រៅពីការមមារញឹកលើអាជីពសិល្ប: តាមរយ:ការចេញច្រៀងតាមបណ្តាខេត្តនានាហើយនោះ តារាស្រីរូបនេះ ក៏មានមុខរបរផ្ទាល់ខ្លួនដោយលក់ផលិតផលតាមអនឡាញដូចអ្នកសិល្ប:ដទៃដែរ។

ទន្ទឹមគ្នានៃដំណើរជោគជ័យស្របគ្នាទាំងអាជីពសិល្ប: និងជំនួញផ្ទាល់ខ្លួន តារាចម្រៀងមានដើមកំណើតមកពីដឹកដីខេត្តកំពង់ស្ពឺរូបនេះ បានបញ្ចេញទស្សន:ពាក់ព័ន្ធការងារ ដោយនាងចាត់ទុកថា ការផ្តល់តម្លៃលើការងារ គឺជាជោគជ័យនិងផ្លែផ្កាមិនអាចខ្វះបាន បើសិនយើងគិតដល់រឿងនេះ។
ស្រីស្អាត អ៉ីវ៉ា បានលើកឡើងថា ការផ្តល់តម្លៃឱ្យការងារ ស្រលាញ់ការងារ គោរពពេលវាលាការងារ និង មានវិន័យចំពោះការងារ នោះយើងក៏ទទួលបានផ្លែផ្កាពីការងារវិញដែរ។ តាមរយ:ន័យនេះ អ៉ីវ៉ា បានភ្ជាប់ខ្លឹមសារមួយដែរថា “កុំយកការងារជាសម្ពាធ ការងារជាផ្នែកមួយនៃជីវិត សកម្មភាពការងារគួរតែជាសកម្មភាពរីករាយ ព្រោះយើងប្រកួតប្រជែងជាមួយខ្លួនយើង ដុសខាត់ខ្លួនយើងឱ្យរីកចម្រើនរាល់ថ្ងៃ”។

តារាចម្រៀងរូបនេះ ក្រើនរំលឹកទៀតថា “ត្រូវចាំថា យើងមិនអាចធ្វើការងារនេះរហូតទេ ហេតុនេះទាន់មានឱកាសធ្វើ ធ្វើឲ្យអស់ពីចិត្តធ្វើឲ្យបានល្អបំផុត និងធ្វើដោយភាពរីករាយ ថ្ងៃក្រោយបើយើងឈប់ធ្វើប្តូរការងារ ឬចូលនិវត្តន៍ យើងនៅសល់ការចងចាំល្អៗ។ ស្អប់ការងារខ្លួនឯង ធ្វើឲ្យយើងធុញហើយ យើងនឹងរស់នៅជាមួយជីវិតដែលខ្វះអត្ថន័យ រង់ចាំ តែមួយថ្ងៃឲ្យកន្លងផុតទៅការធ្វើបែបនេះពិតជាខ្ជះខ្ជាយជីវិតណាស់”។
សូមរំលឹកថា តារាចម្រៀងវ័យក្មេងកញ្ញា ឃីន ស្រីនាថ ហៅ អ៉ីវ៉ា គឺជាតារាកូនកាត់ចិនត្រូវបានកត់សម្គាល់ថា នាងមិនដែលឆ្លងកាត់ការកែសម្រស់នោះទេ។ ចំណែកអាជីពសិល្ប:បច្ចុប្បន្ន អ៉ីវ៉ា នៅតែមានទីផ្សារមិនចាញ់រៀមច្បងនោះឡើយ។ ឯការរក្សាបានប្រជាប្រិយភាពនិងការគាំទ្រនេះ ក៏ព្រោះតែស្រីស្រស់ អ៉ីវ៉ា ជាអ្នកចម្រៀងខ្មែរមួយរូប ដែលមានសមត្ថភាពច្រៀងបានល្អ បូករួមនឹងទេពកោសល្យសិល្ប:ខ្ពស់ផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម២៤ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


