Connect with us

ព័ត៌មានអន្ដរជាតិ

ទោះមានកិច្ចព្រមព្រៀងសន្តិភាព តែអ៊ីស្រាអែល បន្តវាយប្រហារច្រើនទីតាំង នៅហ្គាហ្សា

បានផុស

នៅ

ទោះមានកិច្ចព្រមព្រៀងសន្តិភាពក៏ដោយ ប៉ុន្តែអ៊ីស្រាអែល នៅតែបើកការវាយប្រហារក្នុងតំបន់ហ្គាហ្សា ដោយអះអាងថា កំណត់គោលដៅលើទីតាំងក្រុមភេរវកម្មនិងយកលេសថា ក្រុមហាម៉ាសរំលោភបទឈប់បាញ់។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ RT កាលពីថ្ងៃអាទិត្យទី១៩ខែតុលាឆ្នាំ២០២៥ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបើកការវាយប្រហារច្រើនទីតាំងក្នុងទឹកដីហ្គាហ្សា។

IDF អះអាងថា ខ្លួនបានកម្ទចបន្ទាយក្រុមភេរវកម្មនៅហ្គាហ្សា ក្នុងនោះមានទាំងឃ្លាំងស្តុកអាវុធ ទីបញ្ជាការ និងហេដ្ឋារចនាសម្ព័ន្ធហាម៉ាសផងដែរ ដើម្បីឆ្លើយតបទៅការវាយប្រហារលើកងកម្លាំងរបស់ខ្លួនពីសំណាក់ក្រុមសកម្មប្រយុទ្ធនៅទីក្រុង Rafah។

(រូបថត៖ Reuters)

ទន្ទឹមនោះ អ៊ីស្រាអែល ក៏បានបិទច្រកផ្អាកការដឹកជំនួយចូលហ្គាហ្សាជាបណ្តោះអាសន្នផងដែរ ប៉ុន្តែក្រោយមកក៏បើកវិញ បន្ទាប់ពីវាយប្រហារលើគោលដៅទាំងនេះរួច។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហាម៉ាស បានបដិសេធយ៉ាងដាច់អហង្ការថា ខ្លួនមិនបានរំលោភបទឈប់បាញ់ឡើយ ប៉ុន្តែអ៊ីស្រាអែលទៅវិញទេ ដែលមិនគោរព។

(រូបថត៖ Reuters)

សូមជម្រាបជាថ្មី អ៊ីស្រាអែលនិងក្រុមហាម៉ាស បានព្រមព្រៀងបទឈប់បាញ់គ្នានៅដើមខែតុលា ក្រោមផែនការសន្តិភាព២០ចំណុចរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

ដ្បិតភាគីទាំងពីរ ចោទប្រកាន់គ្នាទៅវិញទៅមកម្តងហើយម្តងទៀតថាមិនបានបំពេញការសន្យារបស់ពួកគេ និងរំលោភលើបទឈប់បាញ់នោះក៏ដោយ ប៉ុន្តែឧបទ្ទវហេតុកាលពីថ្ងៃអាទិត្យគឺជាឧបសគ្គដ៏ធំមួយ ដែលរាំងស្ទះមិនឲ្យមានសន្តិភាពពេញលេញ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីស្រាអែល​ទទួល​សាកសព​ចំណាប់ខ្មាំង​ម្នាក់​ទៀត​ពី​ហ្គាហ្សា ខណៈ​ភាព​តានតឹង​បទឈប់បាញ់​កើនឡើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម