ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បន្តសម្លាប់មនុស្សនៅហ្គាហ្សា ខណៈទឹកជំនន់និងវិបត្តិមនុស្សធម៌កាន់តែអាក្រក់ទៅៗ
យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ៣ នាក់ត្រូវបានសម្លាប់ បន្ទាប់ពីអ៊ីស្រាអែលបើកការវាយប្រហារលើតំបន់ភាគខាងកើតតំបន់ Khan Younis ក្នុងទីក្រុងហ្គាហ្សា និងផ្នែកខ្លះនៃទីក្រុង Rafah បើទោះជាមានបទបាញ់សម្របសម្រួលដោយអាមេរិកយ៉ាងណាក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៧ខែវិច្ឆិកា។

ការវាយប្រហារនេះ កើតឡើងចំពេលដែលភ្លៀងធ្លាក់ខ្លាំងជន់លិចតង់បណ្តោះអាសន្ន និងជម្រកទូទាំងតំបន់ហ្គាហ្សា ធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅៗសម្រាប់មនុស្សរាប់ពាន់នាក់ដែលបានផ្លាស់ទីលំនៅដោយសារសង្គ្រាម។ លើសពីនេះអ៊ីស្រាអែលបន្តរុះរើអគារនានា ខណៈពេលដែលទឹកជំនន់បោកបក់ឆ្លងកាត់ជំរំនិងជនលិចជម្រកមនុស្សជាច្រើន។
ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន(UNRWA) និយាយថា គ្រួសារប្រហែល ១៣,០០០ ឥឡូវនេះកំពុងប្រឈមនឹងសីតុណ្ហភាពត្រជាក់ និងទឹកជំនន់ធ្ងន់ធ្ងរ ពីព្រោះអ៊ីស្រាអែលបន្តរារាំងតង់ និងផ្ទះចល័តពីការចូលទៅដល់តំបន់ហ្គាហ្សា។ ក្រុមជំនួយ រួមទាំងគ្រូពេទ្យគ្មានព្រំដែន (Doctors Without Borders) រាយការណ៍ថា មនុស្សជាច្រើនកំពុងបាត់បង់ពូក សម្លៀកបំពាក់ អាហារ និងជម្រក។ អ្នកខ្លះទៀតខ្លាចថាអគារពួកគេស្នាក់នៅអាចនឹងដួលរលំ ដោយសារភ្លៀងធ្លាក់ឥតឈប់ឈរ។

គួរបញ្ជាក់ថា បើទោះបីជាមានបទឈប់បាញ់ក៏ដោយ យ៉ាងហោចណាស់មានមនុស្ស២៦៦ នាក់ត្រូវបានសម្លាប់ និងជាង ៦០០ នាក់រងរបួសដោយសារការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីបទឈប់បាញ់ចាប់ផ្តើម។ លើសពីនេះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ និយាយថា លោកមិនប្រាកដថាបទឈប់បាញ់នឹងមានរយៈពេលប៉ុន្មានទេ ហើយលោកថែមទាំងបានបញ្ជាក់ជាថ្មីនូវការប្រឆាំងរបស់លោកចំពោះរដ្ឋប៉ាឡេស្ទីន មុនពេលការបោះឆ្នោតរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoBoonsin Padklang សារភាពថា ខ្លួនពិតជាផ្គើនបញ្ជារបស់រដ្ឋាភិបាលថៃ ដែលឲ្យឈប់បាញ់ជាមួយកម្ពុជា មែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថៃបញ្ជូនសពពលករខ្មែរម្នាក់ដែលគាំងបេះដូងស្លាប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoBoonsin Padklang ប្រកាសឈប់ធ្វើជាអ្នកផ្តល់យោបល់ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ


