ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល-លីបង់ ព្រមព្រៀងអនុវត្តបទឈប់បាញ់ ដែលសម្របសម្រួលដោយ អាមេរិក
ពេលនេះ អ៊ីស្រាអែលនិងលីបង់ បានព្រមព្រៀងគ្នាហើយ ក្នុងការអនុវត្តបទឈប់បាញ់ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។

តាមការផ្សាយរបស់ Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោយការចរចាអូសបន្លាយពេលជិត ៩ ម៉ោង, ភាគីទាំងពីរ បានឯកភាពគ្នាហើយ ប៉ុន្តែយ៉ាងណា ក្នុងបទឈប់បាញ់នោះ ក៏មានចែងលក្ខខណ្ឌធំមួយផងដែរថា ក្រុមហេសបូឡា ត្រូវបញ្ឈប់ការវាយប្រហារទាំងស្រុង ហើយដកកម្លាំងរបស់ខ្លួនទាំងអស់ ចេញពីភាគខាងត្បូង ប្រទេសលីបង់។
ទោះបែបនេះ មន្ត្រីអ៊ីស្រាអែល និងលីបង់ នឹងត្រូវជួបប្រជុំគ្នាមួយលើកទៀត នៅថ្ងៃទី២២ ខែមិថុនា ដើម្បីស្វែងរកផ្លូវ ឆ្ពោះទៅកាន់ការសម្រេចបានកិច្ចព្រមព្រៀង សន្តិភាព ឲ្យកាន់តែទូលំទូលាយ ហើយសហរដ្ឋអាមេរិក ក៏យល់ព្រមបន្តជួយសម្របសម្រួលការទំនាក់ទំនង រវាងភាគីទាំងពីរដែរ នៅក្នុងដំណាក់កាលអន្តរកាលនេះ។

រឿងនេះកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសជាសាធារណៈថា អ៊ីស្រាអែល យល់ព្រមផ្អាកផែនការ វាយប្រហារលើក្រុមហេសបូឡា ដែលជាសម្ព័ន្ធមិត្តដ៏ស្អិតរមួតរបស់អ៊ីរ៉ង់ហើយ។
ការប្រកាសរបស់មេដឹកនាំអាមេរិក នោះទៀតសោត ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បញ្ជាឲ្យមានការទម្លាក់គ្រាប់បែកថ្មីៗ ទៅលើតំបន់ជាយក្រុងភាគខាងត្បូង នៃរដ្ឋធានីបេរូត។

សូមជម្រាបថា ជម្លោះ អ៊ីស្រាអែល-ហេសបូឡា បានអូសបន្លាយ និងផ្ទុះឡើងជាថ្មី តាំងពីដើមខែមីនាមកម្ល៉េះ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធ មានមូលដ្ឋាននៅប្រទេសលីបង់ បើកការវាយប្រហារ ដើម្បីគាំទ្រប្រទេសអ៊ីរ៉ង់។
សង្គ្រាមដ៏រាំរ៉ៃនេះ បណ្តាលឲ្យប្រជាពលរដ្ឋលីបង់ជាង ១លាននាក់ ត្រូវជម្លៀសខ្លួន និងបាត់បង់ជីវិតអស់ជាង ៣ ៤០០នាក់ ខណៈខាងភាគីអ៊ីស្រាអែលឯណោះ ក៏មានទាហាន និងប្រជាពលរដ្ឋបាត់បង់ជីវិតជាបន្តបន្ទាប់ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


