ព័ត៌មានអន្ដរជាតិ
ថៃលិចលង់ខ្លាំង ដល់ថ្នាក់កងទ័ពជើងទឹកដាក់ពង្រាយនាវាចម្បាំងទៅជួយ
កងទ័ពជើងទឹកភូមិន្ទថៃ (RTN) កំពុងដាក់ពង្រាយនាវាដ៏ធំបំផុតរបស់ខ្លួន គឺនាវា HTMS Chakri Naruebet រួមជាមួយឧទ្ធម្ភាគចក្រពីរគ្រឿង និងក្រុមប្រតិបត្តិការពិសេស ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះនៅក្នុងតំបន់ភាគខាងត្បូងដែលកំពុងរងគ្រោះដោយសារទឹកជំនន់។ នេះបើយោងតាមការចុះផ្សាយរបស់ Khaosod នាថ្ងៃអង្គារទី២៥ខែវិច្ឆិកាឆ្នាំ២០២៥។

លោក Parat Rattanachaiphan អ្នកនាំពាក្យកងទ័ពជើងទឹក បាននិយាយថា នាវានេះកំពុងចាកចេញពីមូលដ្ឋានទ័ពជើងទឹកសាត់តាហ៊ីប (Sattahip) ជាមួយក្រុមគ្រូពេទ្យ អង្គភាពផ្ទះបាយចល័ត សម្ភារៈសង្គ្រោះ និងបរិក្ខារសង្គ្រោះ ខណៈដែលអាជ្ញាធរកំពុងប្រណាំងប្រជែងនឹងពេលវេលាដើម្បីទៅជួយពលរដ្ឋដែលជាប់គាំង។
នាវាផ្ទុកយន្តហោះ ដែលអាចបម្រើការជាមូលដ្ឋានទ័ពអាកាសបណ្តែតទឹក នឹងគាំទ្រដល់ប្រតិបត្តិការឧទ្ធម្ភាគចក្រ និងយន្តហោះគ្មានមនុស្សបើក (ដ្រូន) ហើយអាចផលិតអាហារចម្អិនរួចរហូតដល់ ៣០០០កញ្ចប់ក្នុងមួយថ្ងៃ ដើម្បីដឹកជញ្ជូនតាមផ្លូវអាកាសទៅកាន់តំបន់ដែលរងផលប៉ះពាល់។ អង្គភាពវេជ្ជសាស្ត្រនៅលើនាវាក៏បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើប្រតិបត្តិការជាមន្ទីរពេទ្យបណ្តែតទឹក ប្រសិនបើចាំបាច់។
កងទ័ពជើងទឹកភូមិន្ទថៃបានបន្ថែមថា នាវាបន្ថែមទៀតគឺនាវា HTMS Chang និង HTMS Ang Thong ក៏ត្រៀមខ្លួនរួចរាល់ក្នុងការដាក់ពង្រាយជាជំនួយដំណាក់កាលទីពីរផងដែរ។
កងកម្លាំងប្រតិបត្តិការពិសេសមកពីបញ្ជាការដ្ឋានសង្គ្រាមពិសេសកងទ័ពជើងទឹក រួមជាមួយទូកកៅស៊ូចំនួន១៤គ្រឿង ក៏ត្រូវបានបញ្ជូនតាមយន្តហោះដឹកជញ្ជូនរបស់កងទ័ពអាកាសភូមិន្ទថៃ ដើម្បីជួយប្រជាពលរដ្ឋនៅក្នុងតំបន់ដែលត្រូវបានកាត់ផ្តាច់ដោយចរន្តទឹកហូរខ្លាំងផងដែរ។
សូមជម្រាបថា ភាគខាងត្បូងប្រទេសថៃ កំពុងវេទនាខ្លាំងដោយសារទឹកជំនន់ជាប្រវត្តិសាស្រ្ត ដែលជន់លិច១០ខេត្តឈានដល់ការប្រកាសអាសន្នដូចជានៅChumphon, Surat Thani, Nakhon Si Thammarat, Satun, Songkhla, Phatthalung, Trang, Narathiwat, Pattani និង Yala៕



ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


