ព័ត៌មានអន្ដរជាតិ
ខ្លាចកើនជម្លោះជាមួយមីយ៉ាន់ម៉ា ថៃបិទច្រកឆ្លងកាត់ទាំងអស់រយៈពេល៧ថ្ងៃ
អាជ្ញាធរថៃបានបិទច្រកឆ្លងកាត់ព្រំដែនក្រៅផ្លូវការទាំងអស់នៅតំបន់ម៉ែសូតសម្រាប់រយៈពេល៧ថ្ងៃ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងកម្លាំងសហភាពជាតិការ៉េន (KNU) និងកងទ័ពមីយ៉ាន់ម៉ា បានផ្ទុះឡើងនៅត្រើយម្ខាងនៃព្រំដែន ដែលធ្វើឲ្យសំឡេងកាំភ្លើងបន្លឺឆ្លងចូលក្នុងដីថៃ។ មានតែស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទីមួយប៉ុណ្ណោះដែលនៅតែបើកសម្រាប់តែការធ្វើដំណើរធម្មតា។

យោងតាម Amarin TV ការប៉ះទង្គិចគ្នារវាងកងពលតូចទី៦ របស់ KNU និងបញ្ជាការប្រតិបត្តិការយោធាទី២២ របស់មីយ៉ាន់ម៉ា នៅក្នុងភូមិ Min Lapa ទល់មុខភូមិ Ban Mae Kon Ken ក្នុងខេត្តតាក បានកើនឡើងចាប់ពីថ្ងៃទី៣០ខែវិច្ឆិកា។ ភាគីទាំងពីរបានបាញ់តបតគ្នាដោយកាំភ្លើងត្បាល់ទំហំ៦០មិល្លិម៉ែត្រ និង១២០មិល្លិម៉ែត្រ ខណៈដែលកងកម្លាំងមីយ៉ាន់ម៉ាក៏បានប្រើប្រាស់ដ្រូនដើម្បីទម្លាក់គ្រាប់បែកលើទីតាំង KNU ផងដែរ។
មន្ត្រីថៃបាននិយាយថា ការប្រយុទ្ធគ្នានេះមិនបានបង្កការខូចខាតនៅត្រើយម្ខាងនៃប្រទេសថៃទេ បើទោះបីជាភាពតានតឹងនៅតែខ្ពស់ក៏ដោយ។ កាលពីថ្ងៃទី៣០ខែវិច្ឆិកា គ្រាប់កាំភ្លើងត្បាល់ចំនួន៥គ្រាប់ពីប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ក្នុងទឹកដីថៃ ដែលបណ្តាលឲ្យជនជាតិមីយ៉ាន់ម៉ា២នាក់ដែលរស់នៅជាមួយប្រជាជនថៃរងរបួស។
លោក Maitri Chupricha មេបញ្ជាការកងកម្លាំងពិសេស Naresuan និងមន្ត្រីស្រុកម៉ែសូត នៅតែឈរជើងក្នុងតំបន់នេះ ដោយបញ្ជាឲ្យកងទ័ពថៃពង្រឹងសន្តិសុខព្រំដែន។ កងកម្លាំងសន្តិសុខត្រូវបានណែនាំឲ្យឆ្លើយតបជាបន្ទាន់ ប្រសិនបើមានគ្រាប់ផ្លោងណាមួយធ្លាក់ចូលក្នុងទឹកដីថៃបន្ថែមទៀត៕


ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


