Connect with us

ព័ត៌មានអន្ដរជាតិ

ខ្យល់ពុលគ្រោះថ្នាក់ គ្របដណ្តប់ខ័ណ្ឌចំនួន៥ ក្នុងទីក្រុងបាងកក

បានផុស

នៅ

ស្ថានភាពខ្យល់ពុលនៅទីក្រុងបាងកក ប្រទេសថៃ​ កំពុងតែធ្ងន់ធ្ងរ ដោយ PM2.5 ក្នុងខ័ណ្ឌចំនួន៥ បានឈានដល់កម្រិតគ្រោះថ្នាក់ដល់សុខភាព។ 

ខ្យល់ពុលនៅបាងកក (រូបថត៖ Reuters)

ធម្មតា រដ្ឋាភិបាលថៃ បានកំណត់កម្រិតខ្យល់សុវត្ថិភាពក្នុងទីក្រុងបាងកក ត្រឹម២៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ប៉ុណ្ណោះ។

យ៉ាងណា តាមការផ្សាយរបស់ The Standard, គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធទី១០ខែធ្នូ, ខ្យល់ពុល PM2.5 នៅខ័ណ្ឌចំនួន៥ក្នុងទីក្រុងបាងកក បានឈានដល់កម្រិតលើសសុវត្ថិភាព ពោលគឺនៅ Nong Khaem ខ្យល់ពុលបានឈានដល់ ៤២.៣ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់, Lat Krabang ៤១.១មីក្រូក្រាម, Bang Rak ៤១.៥មីក្រូក្រាម, Sathorn ៤០.៥មីក្រូក្រាម និង Thawi Watthana ៣៧.៩មីក្រូក្រាម។

ខ្យល់ពុលនៅបាងកក (រូបថត៖ Reuters)

ដ្បិតថាខ្យល់ពុលថ្មីនេះមិនទាន់ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរពណ៌ក្រហមក៏ពិតមែន ប៉ុន្តែវាបានឈានដល់កម្រិតពណ៌ទឹកក្រូចហើយ ដែលប៉ះពាល់ដល់សុខភាពខ្លាំងក្លា។

ពាក់ព័ន្ធបញ្ហានេះដែរ ថៃបានព្រមានរួចទៅហើយថា ខ្យល់ពុលក្នុងកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ នឹងគ្របដណ្តប់រាជធានីបាងកកនិងខេត្តមួយចំនួនទៀត ពេញមួយខែធ្នូនេះតែម្តង៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម