ព័ត៌មានអន្ដរជាតិ
ថៃ ទទួលស្គាល់ថា សង្គ្រាមជាមួយកម្ពុជា គឺជាឈ្នាន់នយោបាយ ដើម្បីរកសំឡេងឆ្នោត
ទីបំផុតថៃទទួលស្គាល់ដោយបើកចំហថា សង្គ្រាមជាមួយកម្ពុជា គឺពិតជាឈ្នាន់នយោបាយរបស់ អានុទីន ដើម្បីកៀរគររកសំឡេងឆ្នោតនិងទាញប្រជាប្រិយភាពសម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះមែន។

តាមរយៈអត្ថបទដែលចេញផ្សាយដោយ Bangkok Post នៅថ្ងៃសៅរ៍ទី២០ខែធ្នូឆ្នាំ២០២៥ សារព័ត៌មាននេះបានលាតត្រដាងយ៉ាងច្បាស់ក្រឡែតថា ការផ្ទុះសង្គ្រាមជាមួយកម្ពុជា ធ្វើឲ្យគណបក្សភូមិចៃថៃ ទទួលបានប្រយោជន៍ធំមុនការបោះឆ្នោត ហើយសំឡេងគាំទ្រពីសំណាក់ប្រជាជនក៏ហក់ឡើងដែរ។ វាមិនត្រឹមតែផ្លាស់ប្តូរគំនិតពលរដ្ឋលើយោធានិងការជជែកដេញដោលផ្នែកសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានរៀបចំសាជាថ្មីនូវ «ជោគវាសនានយោបាយ» នៃគណបក្សធំៗនៅក្នុងប្រទេសថៃទៀតផង។
តួយ៉ាង មុនផ្ទុះសង្គ្រាម សង្គមថៃពិតជាផ្តោតខ្លាំងទៅលើបញ្ហានានាក្នុងប្រទេសដូចជាការឡើងថ្លៃទំនិញ, ទឹកជំនន់នៅភាគខាងត្បូង, Scammer ពាក់ព័ន្ធមន្ត្រីធំៗ និងការជជែកគ្នាបែកផ្សែងអំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ យ៉ាងណា គ្រាន់តែមានជម្លោះជាមួយកម្ពុជាភ្លាម ពលរដ្ឋថៃ ហាក់លែងខ្វល់រឿងអស់ទាំងនោះ ហើយងាកមកគាំទ្រយោធានិងលោកអានុទីន យ៉ាងច្រើនលើសលប់ទៅវិញ។
ឥឡូវគ្មាននរណាគិតពីបញ្ហាដែលមាននៅក្នុងប្រទេសទៀតហើយ ពួកគេគិតតែពីរឿងសង្គ្រាម! សង្គ្រាម! សង្គ្រាម! ប៉ុណ្ណោះ។
ដើមឡើយ គេមើលឃើញថា គណបក្សប្រជាជនថៃ គឺជាគូប្រជែងដ៏ស្វិតស្វាញរបស់ភូមិចៃថៃ ដោយមានសំឡេងគាំទ្រប្រទាញប្រទង់គ្នា។ គណបក្សទាំងពីរមានអ្នកគាំទ្រច្រើនដូចគ្នា ដូច្នេះពួកគេត្រូវព្យាយាមបញ្ចុះបញ្ចូលប្រជាជនថៃផ្សេងទៀត ដែលមិនទាន់សម្រេចចិត្តថាជ្រើសរើសគណបក្សណា ដែលត្រូវបោះឆ្នោតឲ្យ។
យ៉ាងណា ពេលមានសង្គ្រាម គណបក្សប្រជាជនថៃ ហាក់បាត់ប្រជាប្រិយភាពហើយពិបាកស្វែងរកសំឡេងគាំទ្របន្ថែម ព្រោះថាអ្នកដែលមិនទាន់សម្រេចចិត្ត កំពុងទោរទន់ទៅលោកអានុទីន។
វិធីសាស្រ្តរបស់អានុទីន បានបង្ហាញយ៉ាងច្បាស់ថា ដើម្បីតែនយោបាយក្នុងប្រទេសខ្លួនឯងសោះ បុរសម្នាក់នេះហ៊ានយកជីវិតប្រជាជនកម្ពុជានិងថៃ មកធ្វើជាល្បែង បង្កើតឲ្យមានសង្គ្រាម បង្កវិនាសកម្ម បណ្តាលឲ្យមនុស្សស្លាប់និងរត់ភៀសខ្លួនគួរឲ្យសង្វែក និងបង្កការបំផ្លាញបំផ្លាញយ៉ាងធំធេង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


