Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន​​អនុម័ត​​ខ្ទង់ចំណាយ​ខ្ពស់​មិនធ្លាប់មានសម្រាប់​វិស័យ​​ការ​ពារជាតិ​ឆ្នាំ​២០២៦​

បានផុស

នៅ

ជប៉ុន​បាន​ចេញ​សេចក្តី​ព្រាង​ថវិកា​​​​សម្រាប់​​វិស័យ​​ការពារ​ជាតិ​របស់​ខ្លួន​​​​ចំនួន​ ៩.០៥ទ្រីលានយ៉េន (៥៨ប៊ីលាន​ដុល្លារ)​ សម្រាប់​​ឆ្នាំ​២០២៦ ​ដែល​​តួ​លេខ​នេះ​លើស​ពី​ថវិកា​ដែល​បាន​កត់​ត្រា​ដំបូង​ ចំនួន ៨.៧ទ្រី​លាន​យ៉េ​នក្នុង​ឆ្នាំ២០២៥។

ទង់ជាតិជប៉ុន។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្រាប់​សារពើ​ពន្ធ​ចាប់​ផ្តើមប្រមូល​​នៅ​ក្នុង​ខែ​មេសា វា​​ស្រប​តាម​ផែន​ការ​កសាងវិស័យ​​ការពារ​​ជាតិ​របស់​ខ្លួន​ដើម្បី​បែង​ចែក​ចំនួន​ ៤៣ទ្រីលានយ៉េន​ដល់​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​ចាប់​ពី​ឆ្នាំ​២០២៣ ដល់ឆ្នាំ២០២៧ ។

​ថវិកាក្រោមវិស័យ​​ការពារ​ជាតិ ចំនួន ១០០.១ ប៊ីលាន​យ៉េន​ត្រូវ​បាន​ផ្តល់​ជូន​សម្រាប់​ការ​សាង​សង់​ប្រព័ន្ធ​ការពារ​ស្រទាប់ឆ្នេរ​សមុទ្រ​ «Shield» ដែល​តម្រូវ​ឱ្យ​មាន​យាន​ជំនិះ​​លើ​អាកាស លើ​ផ្ទៃ​ទឹក និង​ក្រោម​ទឹក​ជា​ច្រើន ខណៈ​ទឹក​ប្រាក់ ១.១ប៊ីលានយ៉េន ត្រូវ​បាន​គេ​បែងចែក​​​ក្នុង​ការ​​វាយ​តម្លៃ​នៃ​ការ​​ប្រើ​ប្រាស់​យន្ត​ហោះ​គ្មាន​មនុស្ស​បើក (ដ្រូន) ​ដែល​ធានា​ថា​វា​​ជា​វិធាន​ការ​​ប្រឆាំង​នឹង​ការ​បំពាន​នានាតាម​ដែន​អាកាស។ នេះ​បើតាមសារព័ត៌មាន Kyodo News។ ​

ទន្ទឹម​នឹង​នេះថវិកា​បន្ថែម​ចំនួន ១៨.៣ ទ្រីលានយ៉េន​ដែល​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី១៦ខែធ្នូ សម្រាប់​ឆ្នាំ​សារ​ពើ​ពន្ធ​បច្ចុប្បន្ន​រួម​មាន​ ១.៧ទ្រី​លាន​យ៉េន​សម្រាប់​សន្តិសុខជាតិ​ និងការទូត ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​ជប៉ុន​​យក​ការ​ចំណាយ​ទាក់​ទង​នឹង​វិស័យ​ការពារ​ជាតិ​ជា​គោល​ដៅរបស់​ខ្លួន ចំណែក​២ភាគរយនៃផលិតផល​ក្នុង​ស្រុក​សរុប​កស្តីពី​សារ​ពើ​ពន្ធ​ឆ្នាំ២០២៥ លើស​​ពីរ​ឆ្នាំ​ មុន​ពេល​កំណត់​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា អស់​ច្រើន​ទសវត្ស​រ៍​មក​ហើយ ប្រទេស​ជប៉ុន​បាន​កំណត់​យក​ថវិកា​ការពារ​ជាតិ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ប្រហែល​​១ភាគរយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​ (GDP) ដែល​មាន​ចំនួន​៥ទ្រី​លាន​យ៉េនប៉ុណ្ណោះ​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ជំហរ​សន្តិភាពជាតិ​​ក្រោយ​សង្គ្រាម​លោកលើកទី២​ ​​ក្រោមដំបូល​​រដ្ឋ​ធម្មនុញ្ញ​ដែល​បោះ​បង់​ចោល​សង្រ្គាម។

​ទោះបីជាមានការប្រឆាំងយ៉ាងខ្លាំង​ក៏ដោយ​ រដ្ឋា​ភិបាល​​ជប៉ុន​បាន​ដាក់​គោល​ដៅ​កាល​ឆ្នាំ២០២២ នៃ​ការ​បង្កើន​ការ​ចំណាយ​ទាក់​ទង​នឹង​វិស័យ​ការពារ​ជាតិ​ជា​បណ្តើរៗ​ដល់ទៅ​២ភាគរយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​​នៅ​ឆ្នាំ​២០២៧៕

ប្រែសម្រួល៖ ណឺ មិនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម