ព័ត៌មានអន្ដរជាតិ
Meta ឲ្យអូស្ត្រាលីពិចារណាលើបម្រាមប្រើបណ្តាញសង្គមចំពោះកុមារ ក្រោយលុបគណនីជាង៥៤ម៉ឺន
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta បានអំពាវនាវឲ្យរដ្ឋាភិបាលអូស្ត្រាលី ពិចារណាឡើងវិញនូវច្បាប់ជាប្រវត្តិសាស្ត្ររបស់ខ្លួន ដែលហាមឃាត់កុមារអាយុក្រោម១៦ឆ្នាំ មិនឲ្យប្រើប្រាស់បណ្តាញសង្គម ខណៈដែលក្រុមហ៊ុននេះបានរាយការណ៍ថា ខ្លួនបានបិទគណនីអ្នកប្រើប្រាស់អស់ជាង ៥៤៤ ០០០គណនីរួចមកហើយ ចាប់តាំងពីច្បាប់នេះចូលជាធរមាន។

យោងតាម AFP ចាប់តាំងពីថ្ងៃទី១០ខែធ្នូឆ្នាំ២០២៥មក ប្រទេសអូស្ត្រាលីបានតម្រូវឲ្យបណ្តាញសង្គមធំៗ រួមមាន TikTok និង YouTube បញ្ឈប់អ្នកប្រើប្រាស់ដែលមិនទាន់គ្រប់អាយុកំណត់ មិនឲ្យមានគណនីប្រើប្រាស់ បើមិនដូច្នោះទេ នឹងត្រូវប្រឈមនឹងការផាកពិន័យរហូតដល់ ៤៩.៥លានដុល្លារអូស្ត្រាលី។ ក្រុមហ៊ុន Meta បានបង្ហើបថា ត្រឹមតែក្នុងសប្តាហ៍ដំបូងនៃការអនុវត្តច្បាប់ ខ្លួនបានលុបគណនីចំនួន ៣៣១ ០០០គណនី ចេញពី Instagram ១៧៣ ០០០គណនី ចេញពី Facebook និង ៤០ ០០០គណនី ទៀតចេញពី Threads។
ទោះបីជាកំពុងអនុវត្តតាមច្បាប់ក៏ដោយ ក្រុមហ៊ុន Meta បានលើកឡើងថា បម្រាមនេះ ប្រហែលជាមិនអាចសម្រេចបាននូវគោលដៅសុវត្ថិភាពនោះទេ ដោយក្រុមហ៊ុនបារម្ភថា វាអាចធ្វើឲ្យយុវជននៅដាច់ឆ្ងាយពីសង្គម ឬរុញច្រានពួកគេឲ្យទៅប្រើប្រាស់កម្មវិធីដែលគ្មានការត្រួតពិនិត្យ និងមានគ្រោះថ្នាក់ជាងមុន។ ក្រុមហ៊ុនបានស្នើឲ្យរដ្ឋាភិបាលងាកមកបង្កើតស្តង់ដាររួមមួយ ដែលផ្តោតលើឯកជនភាព និងការផ្តល់បទពិសោធន៍តាមអ៊ីនធឺណិតឲ្យសមស្របតាមវ័យ ជំនួសឲ្យការហាមឃាត់ទាំងស្រុង។ ជាមួយគ្នានេះ Meta ក៏បានស្នើជាថ្មីឲ្យបណ្តាញចែកចាយកម្មវិធី (App Stores) ជាអ្នកទទួលខុសត្រូវលើការផ្ទៀងផ្ទាត់អាយុ និងការយល់ព្រមពីមាតាបិតា ព្រមទាំងបានប្រកាសពីការចូលរួមក្នុងគំនិតផ្តួចផ្តើម «OpenAge» ដើម្បីបង្កើតឧបករណ៍ផ្ទៀងផ្ទាត់អាយុដោយឯករាជ្យផងដែរ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


