ព័ត៌មានអន្ដរជាតិ
បោះឆ្នោតចប់ភ្លាម ថៃ រកឃើញថា អតីតសមាជិកសភាបក្សឆ្ពោះទៅមុខ ៤៤រូប ធ្វើខុសធ្ងន់ធ្ងរ រឿងមាត្រា ១១២
គ្រាន់តែបោះឆ្នោតចប់ភ្លាម សារព័ត៌មានបានចេញផ្សាយព្រោងព្រាតថា គណៈកម្មាធិការប្រឆាំងអំពើពុករលួយថៃ (NACC) បានរកឃើញថា អតីតសមាជិកសភាគណបក្សឆ្ពោះទៅមុខ (បច្ចុប្បន្នជាគណបក្សប្រជាជន) ចំនួន៤៤រូប មានកំហុសក្រមសីលធម៌ធ្ងន់ធ្ងរក្នុងរឿងកែប្រែច្បាប់មាត្រា ១១២ ហើយទំនងជាត្រូវបញ្ជូនទៅតុលាការកំពូល។

តាមការផ្សាយរបស់ Khaosod នៅថ្ងៃចន្ទទី៩ខែកុម្ភៈឆ្នាំ២០២៦ សមាជិកសភាទាំងនេះដែលមិនបញ្ចេញឈ្មោះ ត្រូវរកឃើញកំហុសព្រោះតែពួកគេរួមគ្នាដាក់ឈ្មោះស្នើសុំកែប្រែក្រមព្រហ្មទណ្ឌ មាត្រា ១១២ (ច្បាប់ប្រមាថព្រះមហាក្សត្រ) កាលពីឆ្នាំ ២០២១ ដែលតុលាការធម្មនុញ្ញធ្លាប់សម្រេចថាជាសកម្មភាព «រំលាយរបបគ្រប់គ្រង»។
ដូច្នេះ NACC នឹងបញ្ជូនសំណុំរឿងនេះទៅកាន់ តុលាការកំពូល ហើយប្រសិនបើតុលាការកំពូលយល់ព្រមទទួលយកមកកាត់ទោស សមាជិកសភាទាំងឡាយណាដែលកំពុងកាន់តំណែងក្នុងពេលបច្ចុប្បន្ន ត្រូវបញ្ឈប់ការបំពេញការងារជាបន្ទាន់ រហូតដល់មានសាលក្រម។ មិនត្រឹមប៉ុណ្ណឹង ប្រសិនបើតុលាការរកឃើញថាមានកំហុសពិតមែន ពួកគេអាចនឹងត្រូវ ដកសិទ្ធិធ្វើនយោបាយអស់មួយជីវិត។

សំណើកែប្រែមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌនេះ គឺផ្តើមចេញពីលោក Pita Limjaroenrat អតីតប្រធានបក្សឆ្ពោះទៅមុខ រួមជាមួយសមាជិកសភាចំនួន ៤៤ រូបផ្សេងទៀត ដែលបានដាក់សេចក្តីព្រាងច្បាប់ទៅកាន់ប្រធានរដ្ឋសភា ដើម្បីការពារសេរីភាពក្នុងការបញ្ចេញមតិ។
បន្ទាប់មក ក្នុងការបោះឆ្នោតសកលឆ្នាំ ២០២៣, ដ្បិតបក្សឆ្ពោះទៅមុខទទួលបានអាសនៈ ១៥១ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានក៏ដោយ ប៉ុន្តែ Pita នៅតែមិនអាចក្លាយជានាយករដ្ឋមន្ត្រីបានឡើយ ដោយសារខ្វះការគាំទ្រពីសំណាក់សមាជិកព្រឹទ្ធសភាចំនួន ២៥០ រូប។

ក្រោយមកទៀត លោក Teerayuth Suwannakaset ដែលជាមេធាវីម្នាក់ បានដាក់ញត្តិទៅកាន់អគ្គអយ្យការ ដោយលើកឡើងថា សកម្មភាពរបស់ Pita និងបក្សឆ្ពោះទៅមុខ ក្នុងការស្នើវិសោធនកម្មមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ អាចចាត់ទុកថាជាអរិភាពចំពោះរបបគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ។
សូមជម្រាបថា មាត្រា ១១២ នៃក្រមព្រហ្មទណ្ឌថៃ ឬដែលគេស្គាល់ជាទូទៅថា «ច្បាប់ប្រមាថព្រះមហាក្សត្រ» គឺជាច្បាប់មួយក្នុងចំណោមច្បាប់ដែលតឹងរ៉ឹងបំផុតនៅក្នុងប្រទេសថៃ។ ច្បាប់នេះចែងថា៖ «បុគ្គលណាដែលប្រមាថ មើលងាយ ឬគំរាមកំហែងដល់ព្រះមហាក្សត្រ ព្រះមហេសី រាជទាយាទ ឬអ្នកសម្រេចរាជការជំនួសព្រះអង្គ គឺត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៣ ឆ្នាំ ទៅ ១៥ ឆ្នាំ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


