ព័ត៌មានអន្ដរជាតិ
លោកណេតាន់យ៉ាហ៊ូ បដិសេធការចោទដែលថា លោកចាក់រុកឲ្យត្រាំ បង្កសង្គ្រាមជាមួយអ៊ីរ៉ង់
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានច្រានចោលរបាយការណ៍ដែលថា លោកគឺជាអ្នករៀបចំផែនការឲ្យសហរដ្ឋអាមេរិកចូលរួមក្នុងសង្គ្រាមយោធានៅអ៊ីរ៉ង់ ដោយហៅការចោទប្រកាន់នេះថាជា «រឿងកំប្លែង»។

ក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃចន្ទទី២ខែមីនាឆ្នាំ២០២៦ លោកណេតាន់យ៉ាហ៊ូបានអះអាងថា ប្រធានាធិបតី ដូណាល់ ត្រាំ គឺជា «មេដឹកនាំដែលរឹងមាំបំផុតក្នុងលោក» ហើយធ្វើអ្វីៗផ្អែកលើអ្វីដែលលោកគិតថាត្រឹមត្រូវសម្រាប់អនាគតអាមេរិក។ លោកបានសង្កត់ធ្ងន់ថា លោកត្រាំយល់ច្បាស់ពីការគំរាមកំហែងរបស់ទីក្រុងតេហេរ៉ង់ ហើយមិនចាំបាច់មានការអូសទាញឡើយ។
ការលើកឡើងរបស់នាយករដ្ឋមន្ត្រីរូបនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងរបាយការណ៍របស់សារព័ត៌មាន New York Times ដែលបានចោទថា លោកណេតាន់យ៉ាហ៊ូបានដើរតួយ៉ាងសំខាន់ ក្នុងការដឹកនាំសហរដ្ឋអាមេរិកឲ្យឈានទៅរកសង្គ្រាម តាមរយៈការបញ្ចុះបញ្ចូលផ្ទាល់ខ្លួនអស់រយៈពេលជាច្រើនខែ។ យោងតាមរបាយការណ៍ លោកណេតាន់យ៉ាហ៊ូ បានលើកឡើងពីលទ្ធភាពនៃការវាយប្រហារលើទីតាំងមីស៊ីលរបស់អ៊ីរ៉ង់ដំបូងគេនៅ Mar-a-Lago កាលពីខែធ្នូ ហើយក្រោយមកបានសម្រេចនូវកិច្ចសហការកាន់តែទូលំទូលាយជាមួយអាមេរិក ដើម្បីកម្ចាត់ថ្នាក់ដឹកនាំអ៊ីរ៉ង់។
ជម្លោះនេះបានចាប់ផ្តើមកាលពីព្រឹកថ្ងៃសៅរ៍សប្ដាហ៍មុន ជាមួយនឹងប្រតិបត្តិការ «Lion’s Roar» របស់អ៊ីស្រាអែល ដែលត្រូវបានពិពណ៌នាថាជាការវាយប្រហារបង្ការទុកជាមុន ស្របពេលជាមួយនឹងប្រតិបត្តិការ «Epic Fury» របស់អាមេរិក។ ការវាយប្រហារទាំងនេះបានកើតឡើង ទោះបីជាមានការចរចានុយក្លេអ៊ែរនៅទីក្រុងហ្សឺណែវក្រោមការសម្របសម្រួលរបស់អូម៉ង់ក៏ដោយ។ ជាការសងសឹក ទីក្រុងតេហេរ៉ង់បានបង្ហោះដ្រូន និងបាញ់មីស៊ីលគោលដៅលើទីតាំងពាក់ព័ន្ធនឹងអាមេរិកក្នុងតំបន់ឈូងសមុទ្រ ដែលបណ្តាលឲ្យសមាជិកយោធាអាមេរិក ៦នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួសធ្ងន់៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២២ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


