ព័ត៌មានអន្ដរជាតិ
អាមេរិកវាយចំគោលដៅជាង ៣០០០កន្លែងនៅអ៊ីរ៉ង់ ក្នុងសប្តាហ៍ដំបូងនៃសង្គ្រាម
សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនបានវាយប្រហារចំគោលដៅសរុបជាង ៣០០០កន្លែង ក្នុងអំឡុងសប្តាហ៍ដំបូងនៃជម្លោះជាមួយប្រទេសអ៊ីរ៉ង់។ នេះបានយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអារ៉ាប់ Sana នាថ្ងៃទី៧ខែមីនាឆ្នាំ២០២៦។

តាមសេចក្តីថ្លែងការណ៍របស់បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក (CENTCOM) គោលដៅទាំងនោះរួមមាន មជ្ឈមណ្ឌលបញ្ជាការនិងត្រួតពិនិត្យ ប្រព័ន្ធការពារដែនអាកាស កន្លែងបាញ់បង្ហោះមីស៊ីល ព្រមទាំងនាវាចម្បាំង និងនាវាមុជទឹករបស់អ៊ីរ៉ង់ផងដែរ។ ចាប់តាំងពីថ្ងៃទី២៨ខែកុម្ភៈមក សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបន្តវាយប្រហារលើទឹកដីអ៊ីរ៉ង់ ខណៈដែលអ៊ីរ៉ង់បានវាយបកវិញដោយប្រើមីស៊ីល និងដ្រូនលើអ៊ីស្រាអែល និងប្រទេសមួយចំនួនទៀតក្នុងតំបន់។
មេបញ្ជាការ CENTCOM លោក Brad Cooper បានលើកឡើងថា របបអ៊ីរ៉ង់បានវាយប្រហារលើប្រទេសចំនួន១២ នៅទូទាំងមជ្ឈិមបូព៌ា និងបន្តកំណត់គោលដៅលើជនស៊ីវិលដោយចេតនា។ លោកបានពណ៌នាសកម្មភាពទាំងនេះថាជា រឿងដែលមិនអាចទទួលយកបាន ហើយនឹងត្រូវឆ្លើយតបវិញជាដាច់ខាត។ លោកក៏បានសន្យាថានឹងបន្តកិច្ចសហការជាមួយដៃគូក្នុងតំបន់ ដើម្បីប្រឈមមុខនឹងការគំរាមកំហែងពីអ៊ីរ៉ង់ និងធានាថាការវាយប្រហារទាំងនោះនឹងមិនអាចកើតឡើងដោយគ្មានការតបតឡើយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


