Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល​ព្យាយាមអន្ទង​ចិត្ត​​​ប្រជាជន​អ៊ីរ៉ង់​ឲ្យ​ងើបបះបោរ​ប្រឆាំង​របប​ដឹកនាំបច្ចុប្បន្ន​

បានផុស

នៅ

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេន​ចាមីន ណេតាន់ញ៉ាហ៊ូ (Benjamin Netanyahu): បាន​​​ថ្លែង​​សារ​​​ដ៏​កម្រ​មួយ​​​​ដែល​បាន​ចែក​ចាយ​​​លើ​បណ្តាញ​សង្គម​​របស់​អង្គភាព​​របស់​រដ្ឋាភិបាល ក្នុងន័យ​ជំរុញ​ទឹកចិត្ត​ប្រជាជន​អ៊ីរ៉ង់​ឲ្យ​ងើប​ឡើង​តតាំង​​​ប្រឆាំង​នឹង​របប​ដឹកនាំ​បច្ចុប្បន្ន ​ដើម្បី​សេរីភាព​របស់​ពួក​គេ ខណៈ​ការ​វាយ​ប្រហារ​​​​​​លើ​ប្រទេសអឺរ៉ង់ឈាន​ចូល​ដល់​​១២​ថ្ងៃ។

លោក បេន​ចាមីន ណេតាន់ញ៉ាហ៊ូ ពេលទៅ​ទស្សនកិច្ច​នៅ National Health Command Center នៅថ្ងៃទី​១១ខែ​មីនា​។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​តាមយៈ​សារ​ថ្លែង​ទៅកាន់​ប្រជាជន​អ៊ីរ៉ង់​ ដែល​ដាក់​ចំណង​ជើង​ថា «​​ប្រជាជន​អ៊ីរ៉ង់» ដែល​ចែក​ចាយ​​លើបណ្តាញ​សង្គ​ម​នៃ​ក្រសួង​​​ការបរទេស​អ៊ី​​ស្រាអែល ​នាយក​​រដ្ឋមន្ត្រី​​​អ៊ីស្រាអែល បាន​លើក​ឡើង​ថា ​​​​ការ​ធ្វើសង្គ្រាម​​​​លើក​នេះ​​ដែល​​​​​អ៊ីស្រាអែល​និង​សហរដ្ឋអាមេរិក​​រួម​គ្នា​ ដើម្បី​វាប្រហារ​​​លើ​រដ្ឋាភិបាល​អឺរ៉ង់​បច្ចុប្បន្ន​​ ​គឺ​ជា​សង្គ្រាម​ប្រវត្តិសាស្ត្រ និង​ដើម្បីសេរីភាព​ផង​។

​ការ​ចេញ​សារ​​បស់​​​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​នេះកើត​ឡើង​ បន្ទាប់​ពី​​​​គណៈ​មេ​ដឹកនាំសាសនា​ឥស្លាម​​​​​​បាន​បោះឆ្នោត​គាំទ្រ​ លោក Mojtaba Khamenei ​ដែល​ជា​កូន​ប្រុស​របស់​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ​ដែលត្រូវ​បាន​ប្រកាសថា​ស្លាប់​ក្នុងការ​វាយប្រហា​រ​របស់​​អ៊ីស្រាអែល​និង​សហរដ្ឋអាមេរិក​តាំងពី​ថ្ងៃទី​១​ខែមីនា​។

​ការ​ជ្រើស​រើស​បាន​មេ​​ដឹកនាំ​បន្ត​វេននេះ​ គឺ​បង្ហាញ​ពីភាព​រឹងមាំ​ក្នុងអំណាច​គ្រប់គ្រង​​ក្នុង​ប្រទេសអ៊ីរ៉ង់ ចំពេលដែល​សហរដ្ឋអាមេរិក​ និង​អ៊ីស្រាអែល​​បន្ត​វាយ​ប្រហារ​យ៉ាងខ្លាំងលើ​ហេដ្ឋារចនា​សមស្ព័ន្ធ​យោធា រោងចក្រចម្រាញ់ប្រេង ​រោងចក្រ​​ថាមពល កន្លែ​ង​ផលិត​មីស៊ីល សាលារៀន ​មន្ទីរពេទ្យ និង ទីតាំងស៊ីវិល​ជាច្រើន​ទៀត​។ ​

​​​លោក ណេតាន់ញ៉ាហ៊ូ បាន​និយាយថា៖«​ យើងកំពុងធ្វើសង្គ្រាម​ជា​ប្រវត្តិសាស្ត្រដើម្បីសេរីភាព។ នេះគឺជាឱកាសមួយក្នុងជីវិតសម្រាប់អ្នកដើម្បីកម្ចាត់របប Ayatollah និងទទួលបានសេរីភាពរបស់អ្នក។ រួមគ្នាជាមួយសហរដ្ឋអាមេរិក យើងកំពុងវាយប្រហារពួកឧទ្ទាមនៅទីក្រុងតេហេរ៉ង់ឱ្យកាន់តែខ្លាំងជាងពេលណាៗទាំងអស់»​។

​នៅ​ក្នុងសារខ្លីៗ​​​ដ៏​មាន​​ឥទ្ធិ​ពល​​​ពន្យុះ​​ឲ្យ​ប្រជាជន​អ៊ីរ៉ង់​​រួម​ដៃ​​​ដើម្បី​​​​ប្រយុទ្ធនោះ លោក ណេតាន់ញ៉ាហ៊ូ បាន​លើក​ឡើង​បន្តថា៖​«ពួក Ayatollah លែងមានទៀតហើយ ហើយខ្ញុំដឹងថាអ្នកមិនចង់ឱ្យAyatollahត្រូវបានជំនួសដោយពួកឧទ្ទាមម្នាក់ទៀតទេ។ ដូច្នេះអ្នកត្រូវតែធ្វើសកម្មភាព។ យើងកំពុងបង្កើតលក្ខខណ្ឌសម្រាប់អ្នកដើម្បីធ្វើដូច្នេះ»​។

​នៅ​​ក្នុងសារ​នោះ​​មេដឹកនាំ​អ៊ីស្រាអែល​រូបនេះ ក៏បាន​អះអាង​ពី​ការ​សម្លាប់​​​​​កង​កម្លាំង​របស់​ឆ្មាំ​បដិវត្តន៍​​អ៊ីរ៉ង់​រាប់​ពាន់​នាក់​​និង​ប្រព័ន្ធ​មី​​ស៊ីល​​​រាប់​រយ​​ទីតាំង​។ ​​​លោក ណេតាន់​ញ៉ាហ៊ូ ​បាន​​អះអា​ង​ថា ការ​វាយ​ប្រហារ​​​ផ្តោត​​​លើគោលដៅនៃ​របបដឹកនាំ​របស់​​​អ៊ីរ៉ង់​សព្វថ្ងៃ​​ ហើយកំពុងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីកុំឱ្យប៉ះពាល់ដល់ប្រជាជនអ៊ីរ៉ង់។

​​១ថ្ងៃ​មុន​នេះ​ រដ្ឋមន្ត្រី​ការប្រទេស​អ៊ីរ៉ង់ ​លោក Abbas Araghchi បានបដិសេធលទ្ធភាពនៃការចរចាជាមួយសហរដ្ឋ​អាមេរិក​ដែលអឺរ៉ង់​យល់​ថាជា​​​សង្គ្រាម​នៅអ៊ីរ៉ង់​​ បន្ទាប់ពីមាន «បទពិសោធន៍ដ៏​​ជូរចត់ខ្លាំង»​ក្នុងការ​ចរចា​​កន្លង​មក​​​។​

​រដ្ឋមន្ត្រី​ការ​បរទេសអ៊ីរ៉ង់៖​«យើងមានបទពិសោធន៍ជូរចត់ខ្លាំងក្នុងការនិយាយជាមួយជនជាតិអាមេរិក» ដោយបន្ថែមថា «ខ្ញុំមិនគិតថាការនិយាយជាមួយជនជាតិអាមេរិកទៀតទេនឹងស្ថិតនៅក្នុងរបៀបវារៈរបស់យើង»។ ជាមួយគ្នា​នោះ​​ លោក​ លើក​ឡើង​ថា ការជ្រើសរើសលោក Mojtaba Khamenei ជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ គឺជា «ស្ថិរភាពមួយប្រភេទ»៕​​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម