ព័ត៌មានអន្ដរជាតិ
New York Post៖ អាមេរិក បញ្ជូនផែនការ១៥ចំណុចទៅអ៊ីរ៉ង់រួចហើយ ដើម្បីបញ្ចប់សង្គ្រាម
យោងតាមប្រភពពីក្នុងជួររដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ពេលនេះសហរដ្ឋអាមេរិក បានបញ្ជូនផែនការ១៥ចំណុចទៅអ៊ីរ៉ង់ហើយ ដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ារយៈពេល៤សប្តាហ៍ ដែលកំពុងរុញពិភពលោកឲ្យធ្លាក់ចូលជ្រោះវិបត្តិយ៉ាងជ្រៅ។

កាសែត New York Post បានដកស្រង់ប្រភពពីមន្ត្រីជាន់ខ្ពស់២រូបសុំមិនបញ្ចេញឈ្មោះ ដែលទម្លាយថា ផែនការនេះត្រូវបានបញ្ជូនទៅតាមរយៈប្រទេសប៉ាគីស្ថាន ប៉ុន្តែភាគីអ៊ីរ៉ង់មិនទាន់និយាយអ្វីទេ។
១៥ចំណុចក្នុងផែនការនេះមានដូចជា៖
- អ៊ីរ៉ង់ត្រូវរុះរើសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនចោលទាំងអស់។
- អ៊ីរ៉ង់ត្រូវសន្យាថា នឹងមិនបន្តស្វែងរកអាវុធនុយក្លេអ៊ែរទៀតឡើយ។
- អ៊ីរ៉ង់មិនត្រូវចម្រាញ់សារធាតុនុយក្លេអ៊ែរបន្ថែមទៀតទេ។
- រាល់សារធាតុដែលចម្រាញ់រួចទាំងអស់ នឹងត្រូវបញ្ជូនទៅកាន់កោះសាបា (Saba) តាមកាលវិភាគដែលកំណត់ដោយសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់។
- មូលដ្ឋាននុយក្លេអ៊ែរនៅ Natanz, Isfahan និង Fordow នឹងត្រូវបញ្ឈប់ដំណើរការ។
- ទីភ្នាក់ងារថាមពលអាតូមិក នឹងទទួលបានសិទ្ធិចូលពិនិត្យរាល់ព័ត៌មាននុយក្លេអ៊ែរទាំងអស់ ពាក់ព័ន្ធនឹងកម្មវិធីរបស់អ៊ីរ៉ង់។
- អ៊ីរ៉ង់ត្រូវបោះបង់ចោលការប្រើប្រាស់ក្រុមសកម្មប្រយុទ្ធក្នុងតំបន់។
- អ៊ីរ៉ង់ត្រូវបញ្ឈប់ការផ្តល់មូលនិធិ និងការបំពាក់អាវុធដល់ក្រុមតំណាងនានានៅក្នុងតំបន់។
- ច្រកសមុទ្រ Hormuz នឹងត្រូវបន្តបើកចំហ ជាតំបន់ដែនសមុទ្រសេរី និងមិនត្រូវបានរារាំងឡើយនៅថ្ងៃអនាគត។
- អ៊ីរ៉ង់ត្រូវកំណត់ចំនួន និងរយៈចម្ងាយបាញ់នៃមីស៊ីលរបស់ខ្លួន។
- ការប្រើប្រាស់មីស៊ីលណាមួយនៅពេលក្រោយ គឺសម្រាប់តែការការពារខ្លួនរបស់អ៊ីរ៉ង់ប៉ុណ្ណោះ។
- រាល់ទណ្ឌកម្មលើអ៊ីរ៉ង់នឹងត្រូវដកចេញ។
- អ៊ីរ៉ង់នឹងទទួលបានការជួយជ្រោមជ្រែងក្នុងការអភិវឌ្ឍគម្រោងនុយក្លេអ៊ែរស៊ីវិលនៅក្នុងតំបន់ Bushehr។
- ការគំរាមកំហែងដោយយន្តការ «ដាក់ទណ្ឌកម្មឡើងវិញភ្លាមៗ» ប្រឆាំងអ៊ីរ៉ង់ នឹងត្រូវលុបចោល។
- សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នឹងជួយអ៊ីរ៉ង់ក្នុងការលើកកម្ពស់ និងអភិវឌ្ឍគម្រោងនុយក្លេអ៊ែរស៊ីវិលនៅ Bushehr (សម្រាប់ការផលិតអគ្គិសនី)។
១៥ចំណុចខាងលើនេះហាក់ដូចមិនមែនជារឿងងាយស្រួលឡើយសម្រាប់អ៊ីរ៉ង់ ប៉ុន្តែគេនៅតែរង់ចាំមើលថាតើ ទីក្រុងតេហេរ៉ង់ នឹងឆ្លើយតបបែបណា។
យ៉ាងណា មុននេះ បើតាមការបញ្ជាក់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ, អ៊ីរ៉ង់ បានយល់ព្រម បោះបង់ចោលមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


