Connect with us

ព័ត៌មានអន្ដរជាតិ

ចិន និងរុស្ស៊ី វេតូសេចក្តីសម្រេចរបស់ UNSC​ ដែល​ប្រឆាំង​អ៊ីរ៉ង់​ចំពោះ​ ច្រក Hormuz

បានផុស

នៅ

ចិន និងរុស្ស៊ីបានវេតូសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលលើកទឹកចិត្តរដ្ឋនានាឲ្យសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីការពារការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងច្រក Hormuz ដោយហៅវិធានការនេះថា «លម្អៀងប្រឆាំងនឹងអ៊ីរ៉ង់» ខណៈដែលឯកអគ្គរដ្ឋទូតទីក្រុងវ៉ាស៊ីនតោនប្រចាំនៅស្ថាប័នពិភពលោក បានអំពាវនាវឲ្យប្រទេសដែលមានទំនួលខុសត្រូវ ចូលរួមជាមួយអាមេរិកក្នុងការធានាផ្លូវទឹកនេះ។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UNSC) ដែលមានសមាជិក ១៥ រូបបានបោះឆ្នោតគាំទ្រ១១ សំឡេងលើសេចក្តីសម្រេចដែលដាក់ដោយប្រទេសបារ៉ែន ដោយមានពីរសំឡេងប្រឆាំង ចិន និងរុស្ស៊ី និងពីរសំឡេងអនុប្បវាទ។

យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសបារ៉ែន លោក Abdullatif bin Rashid Al Zayani បានមានប្រសាសន៍ថា «សេចក្តីព្រាងសេចក្តីសម្រេចនេះមិនទាន់ត្រូវបានអនុម័តនៅឡើយទេ ដោយសារតែការបោះឆ្នោតអវិជ្ជមានរបស់សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សា»។

ដោយឡែក ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក Mike Waltz បានថ្កោលទោសការវេតូរបស់រុស្ស៊ី និងចិន ដោយរិះគន់ចលនានេះថាជា «កម្រិតទាបថ្មី» នៅពេលដែលការបិទច្រកសមុទ្ររបស់អ៊ីរ៉ង់កំពុងរារាំងជំនួយវេជ្ជសាស្រ្ត និងការផ្គត់ផ្គង់មិនឲ្យឈានដល់វិបត្តិមនុស្សធម៌នៅក្នុងប្រទេសកុងហ្គោ ស៊ូដង់ និងហ្គាហ្សា។

លោក Waltz បាននិយាយថា អ៊ីរ៉ង់អាចជ្រើសរើស «បើកច្រកសមុទ្រឡើងវិញ ដើម្បីស្វែងរកសន្តិភាព និងធ្វើការកែតម្រូវ។ ប៉ុន្តែរហូតមកដល់ពេលនោះ និងក្រោយមកទៀត យើងសូមអំពាវនាវដល់ប្រទេសដែលមានទំនួលខុសត្រូវ ចូលរួមជាមួយយើងក្នុងការធានាសុវត្ថិភាពច្រក Hormuz ការពារវា ធានាថាវានៅតែបើកចំហសម្រាប់ពាណិជ្ជកម្មស្របច្បាប់ ចំពោះទំនិញមនុស្សធម៌ និងចលនាទំនិញរបស់ពិភពលោកដោយសេរី៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម