ព័ត៌មានអន្ដរជាតិ
មន្ត្រីចារកម្មអាមេរិក៖ សមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់មិនចុះថយច្រើនទេ
យោងតាមរបាយការណ៍វាយតម្លៃផ្នែកចារកម្មរបស់សហរដ្ឋអាមេរិក បានលាតត្រដាងឲ្យឃើញថា សង្គ្រាមដែលចាប់ផ្តើមដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងប្រទេសអ៊ីរ៉ង់មិនបានជួយអ្វីច្រើនដល់ការបន្ថយសមត្ថភាពនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់នោះទេ។
សារព័ត៌មាន The Independent មានមូលដ្ឋាននៅអង់គ្លេស ចុះផ្សាយថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ បានឲ្យដឹងថា បើទោះបីជាមាន ការធានាអះអាងយ៉ាងប្រាកដប្រជា ដែលថា«អ៊ីរ៉ង់មិនអាចផលិតអាវុធនុយក្លេអ៊ែរ» គឺជាគោលបំណងសំខាន់មួយដែលបានដាក់ចេញដោយ លោក ត្រាំ និងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth ពេលចាប់ផ្តើមសង្គ្រាមនៅថ្ងៃទី២៨ ខែកុម្ភៈ ក៏លទ្ធផលនៃការវាយប្រហារនោះហាក់មិនត្រូវគ្នានឹងការអះអាងឡើយ។

ពីរខែក្រោយមក កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ នៅតែមិនមានការផ្លាស់ប្តូរច្រើន ចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិកកាលពីខែមិថុនាឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដកស្រង់ប្រភពចារកម្មអាមេរិក។
ក្នុងសន្និសីទសារព័ត៌មានមួយរបស់មន្ទីរបញ្ចកោណកាលពីថ្ងៃអង្គារ អ្នកសារព័ត៌មានសួរ លោក Hegseth ថា តើការវាយតម្លៃផ្នែកចារកម្មនេះខុសដែរឬទេ?
លោក Hegseth បដិសេធរបាយការណ៍នោះថាជា «ការស្មាន»។
លោកលើកឡើងថា៖ « យើងមិនពិភាក្សាអំពីព័ត៌មានលម្អិតអំពីចារកម្មទេ[…] ខ្ញុំមិនអាចបញ្ជាក់ថាតើវាត្រឹមត្រូវឬអត់នោះទេ»។
ដោយឡែក អ្នកនាំពាក្យសេតវិមាន លោកស្រី Olivia Wales ប្រាប់រ៉យទ័រថា៖ « អំឡុងពេលប្រតិបត្តិការ Midnight Hammer វាបានបំផ្លាញរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ចំណែកប្រតិបត្តិការ Epic Fury ក៏បន្តភាពជោគជ័យបន្ថែម ដោយបំផ្លាញមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់អ៊ីរ៉ង់ ដែលធ្លាប់ប្រើជាខែលការពារជុំវិញការស្វែងរកអាវុធនុយក្លេអ៊ែររបស់ពួកគេ»។
ជុំវិញបញ្ហានេះ លោកស្រី Tulsi Gabbard នាយកផ្នែកស៊ើបការណ៍សម្ងាត់ជាតិ ប្រាប់ព្រឹទ្ធសភានៅថ្ងៃទី១៨ ខែមីនា ថា៖ « មិនមានភស្តុតាងណាមួយបង្ហាញថា អ៊ីរ៉ង់ព្យាយាមកសាងទីតាំងនុយក្លេអ៊ែរឡើងវិញ មុនពេលលោក ត្រាំ បញ្ជាឱ្យវាយប្រហារថ្មីក្នុងខែកុម្ភៈនោះទេ»។
កាលពីសប្តាហ៍មុន អំឡុងពេលផ្តល់សក្ខីកម្មរយៈពេល ៩ម៉ោងនៅសភា លោក Hegseth ប្រាប់សមាជិកសភាថា៖ « ទោះបីជាមានប្រតិបត្តិការ Midnight Hammer ក៏ដោយ ក៏អ៊ីរ៉ង់មិនបានបោះបង់ចោលមហិច្ឆតានុយក្លេអ៊ែររបស់ពួកគេឡើយ»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


