Connect with us

ព័ត៌មានអន្ដរជាតិ

របាយការណ៍ IISS៖ ចិន​ អាចមានមីស៊ីលល្បឿនលឿន ៤ ០០០​គ្រាប់ ឯរុស្ស៊ី ១ ០០០គ្រាប់ ត្រឹមឆ្នាំ២០៣៥

បានផុស

នៅ

យោងតាមរបាយការណ៍ថ្មីពីវិទ្យាស្ថានអន្តរជាតិ សម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) ដែលផ្អែកលើការប៉ាន់ប្រមាណរបស់ចារកម្ម​អាមេរិក ប្រទេសចិន និងរុស្ស៊ី គ្រោងនឹងពង្រីកឃ្លាំងអាវុធមីស៊ីលល្បឿនលឿន (Hypersonic) របស់ខ្លួនយ៉ាងខ្លាំង ក្នុងរយៈពេល ៩ឆ្នាំខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន Defense Express បាន​ឱ្យដឹង​ថា គិតត្រឹមឆ្នាំ២០៣៥ ប្រទេសចិនត្រូវបាន IISS ព្យាករថាអាចនឹងមានមីស៊ីលល្បឿនលឿនប្រហែល ៤ ០០០គ្រាប់ ខណៈដែលរុស្ស៊ីអាចមានប្រហែល ១ ០០០គ្រាប់។ បច្ចុប្បន្ននេះ ចិនមានមីស៊ីលប្រភេទនេះប្រមាណ ៦០០គ្រាប់ ហើយរុស្ស៊ីមានចន្លោះពី ២០០ ទៅ ៣០០គ្រាប់ រួមទាំងប្រព័ន្ធមីស៊ីល Zircon និង Kinzhal ជាដើម។

ក្រៅពីមីស៊ីលល្បឿនលឿន របាយការណ៍ដដែល ក៏បានបង្ហាញពីការពង្រីកនៃប្រភេទមីស៊ីលដទៃទៀតផងដែរ។ ចំពោះមីស៊ីលរយៈចម្ងាយឆ្ងាយអាកាស-ទៅ-អាកាស ចិនត្រូវបានគេរំពឹងថាអាចនឹងមានដល់ទៅ ៥ ០០០គ្រាប់ និងរុស្ស៊ី ១ ០០០គ្រាប់ នៅឆ្នាំ២០៣៥។ ទន្ទឹមនោះ ចិនក៏ត្រូវបានគេព្យាករថា នឹងបង្កើនចំនួនមីស៊ីល​​អន្តរទ្វីប (ICBM) ពី ៤០០ ទៅ ៧០០គ្រាប់ និងមីស៊ីលគ្រូស ដែលបាញ់ពីអាកាស និងសមុទ្រ ពី ១ ០០០ ទៅ ៥ ០០០គ្រាប់ ក្នុងរយៈពេលដូចគ្នា។

យ៉ាងណាមិញ របាយការណ៍ IISS បានព្រមានថា ការព្យាករ​យោធារយៈពេលវែង តែងតែមានភាពមិនប្រាកដប្រជា ដោយសារការវាយតម្លៃរបស់ចារកម្ម​អាមេរិកកន្លងមក ច្រើនតែផ្អែកលើសេណារីយ៉ូ ដែលអាក្រក់បំផុត ដែលពេលខ្លះមិនបានកើតឡើងពិតប្រាកដនោះទេ។ ប៉ុន្តែទោះជាមានភាពមិនច្បាស់លាស់នេះក៏ដោយ ក៏ការប៉ាន់ប្រមាណទាំងនេះ បានជះឥទ្ធិពលរួចទៅហើយលើផែនការការពារជាតិរបស់សហរដ្ឋអាមេរិក ដែលរួមមាន ការចុះកិច្ចសន្យាផលិតប្រព័ន្ធស្ទាក់ចាប់មីស៊ីល SM-3 និងការគ្រោងទិញមីស៊ីលគ្រប់ប្រភេទជាច្រើនពាន់គ្រាប់ទៀត នៅប៉ុន្មានឆ្នាំខាងមុខ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម