Connect with us

ព័ត៌មានអន្ដរជាតិ

ការ​ហៅ​ច្រឡំ​ដដែល​ៗ​របស់​លោក ត្រាំ ធ្វើ​ឲ្យ​មេដឹកនាំ​នៅណាតូ​ និង អ្នកកាសែត​ច្រឡាំងកាំង​

បានផុស

នៅ

នៅក្នុងព្រឹត្តិការណ៍ការទូតដ៏សំខាន់បំផុតប្រចាំឆ្នាំ ពោលគឺកិច្ចប្រជុំកំពូលរបស់អង្គការណាតូ លើកទី៣៦ ក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគី បានប្រែប្រួលទៅជាការជជែកដេញដោលយ៉ាងក្តៅគគុកលើបណ្តាញសង្គម និង ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវិញ ក្រោយពេលដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានភ្លាត់មាត់ហៅឈ្មោះប្រទេស និងមេដឹកនាំសំខាន់ៗខុសគ្នាស្រឡះ ក្នុងអំឡុងពេលថ្លែងការណ៍ផ្លូវការ។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសនោះ លោក ត្រាំ បានធ្វើឲ្យមេដឹកនាំពិភពលោក និងអ្នកកាសែតរាប់រយនាក់មានការស្រឡាំងកាំង និងហួសចិត្តជាខ្លាំង នៅពេលដែលលោកបានច្រឡំមាត់ហៅប្រទេស «អ៊ីរ៉ង់» ថាជា «ជប៉ុន» នៅក្នុងបរិបទនៃការពិភាក្សាអំពីសន្តិសុខនិងទណ្ឌកម្មសេដ្ឋកិច្ច។

មិន​ត្រឹមប៉ុណ្ណឹង​ទេ​ នៅក្នុងថ្ងៃដដែលនោះ អំឡុងពេលឈរក្បែរប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី  លោក ត្រាំ បានភ្លាត់មាត់ណែនាំលោក ហ្សេលេនស្គី ទៅកាន់អង្គប្រជុំដោយហៅឈ្មោះថា «ប្រធានាធិបតី ពូទីន» ដែលជាមេដឹកនាំរុស្ស៊ី និងជាសត្រូវកំពុងធ្វើសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែនទៅវិញ។

ទោះបីជា ត្រាំ បានព្យាយាមកែតម្រូវពាក្យសម្តីភ្លាមៗដោយភាពរហ័សរហួន និងការលេងសើចតាមទម្លាប់របស់លោកក៏ដោយ ប៉ុន្តែការភ្លាត់ស្នៀតការទូតផ្ទួនៗគ្នានេះ បានក្លាយជាប្រធានបទដ៏រសើបបំផុត។

យោងតាមសារព័ត៌មាន forbes និង washingtonexaminer, អ្នកវិភាគនយោបាយជាច្រើនបានលើកឡើងថា ព្រឹត្តិការណ៍នេះកើតឡើងចំពេលដែលមិនសមស្របបំផុត។ សម្រាប់អាមេរិក ការភ្លាត់មាត់របស់មេដឹកនាំកំពូលដែលមានវ័យកាន់តែជ្រេ តែងតែត្រូវបានក្រុមប្រឆាំងយកមកធ្វើជាយុទ្ធសាស្ត្រវាយប្រហារឥតឈប់ឈរ លើបញ្ហាសមត្ថភាពផ្លូវចិត្ត និងសុខភាពខួរក្បាល សម្រាប់ការដឹកនាំប្រទេសមហាអំណាច។

ការហៅមេដឹកនាំអ៊ុយក្រែន ដែលកំពុងសុំជំនួយការពារប្រទេស ទៅជាឈ្មោះមេដឹកនាំរុស្ស៊ីដែលជាអ្នកឈ្លានពាន មិនត្រឹមតែជារឿងហួសចិត្តនោះទេ ប៉ុន្តែវាអាចជះឥទ្ធិពលដល់ទំនុកចិត្តរបស់សម្ព័ន្ធមិត្តអឺរ៉ុប លើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសន្តិសុខតំបន់។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកគាំទ្ររបស់លោក ត្រាំ បានចេញមកការពារភ្លាមៗ ដោយអះអាងថា នេះគ្រាន់តែជាការនឿយហត់ពីការធ្វើដំណើរ និងការប្រជុំក្នុងរបៀបវារៈដ៏មមាញឹកតែប៉ុណ្ណោះ ហើយវាមិនអាចយកមកវាយតម្លៃលើសមត្ថភាពដឹកនាំ និងយុទ្ធសាស្ត្រដ៏មុតស្រួចរបស់លោកបានឡើយ។

គិតមកទល់ពេលនេះ ខាងភាគីអ៊ុយក្រែនមិនទាន់មានប្រតិកម្មផ្លូវការណាមួយ ដែលសម្តែងការមិនពេញចិត្តនោះទេ ខណៈដែលពិភពលោកកំពុងរង់ចាំអ៊ុតមើលថា តើព្រឹត្តិការណ៍ភ្លាត់មាត់ក្នុងកិច្ចប្រជុំណាតូនេះ នឹងត្រូវគូប្រជែងនយោបាយរបស់លោក ត្រាំ យកទៅកែច្នៃធ្វើជាអាវុធវាយប្រហារដ៏ធ្ងន់ធ្ងរក្នុងយុទ្ធនាការបោះឆ្នោតខាងមុខកម្រិតណា៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

លោក ត្រាំ ច្រឡំមាត់ហៅអ៊ីរ៉ង់ថា «ជប៉ុន» និងហៅ លោក ហ្សេលេនស្គី ថា «ពូទីន» ផ្អើលពេញកិច្ចប្រជុំណាតូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម