ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីប៉ូឡូញ៖ វត្តមានកងទ័ពអាមេរិកនៅប៉ូឡូញ «កាន់តែច្រើន កាន់តែល្អ»
ពេលខ្លះសហរដ្ឋអាមេរិកចង់ដកទ័ព សព្វាវុធ ចេញពីអឺរ៉ុប ព្រោះចង់ឱ្យសមាជិកណាតូ ចេះរៀនរស់ដោយខ្លួនឯង ដោយមិនបាច់ពឹងលើអាមេរិកក្នុងវិស័យការពារជាតិ ប៉ុន្តែការដកសម្ភារៈទាំងនោះចេញភ្លាមៗ គឺជាការគំរាមហែងដល់អឺរ៉ុបទៅវិញទេ។
ប្រធានាធិបតីប៉ូឡូញ លោក Karol Nawrocki លើកឡើងកាលពីថ្ងៃអាទិត្យ អំឡុងពេលទស្សនកិច្ចនៅសហរដ្ឋអាមេរិក ថា គោលបំណងជាយុទ្ធសាស្ត្ររបស់ប្រទេសប៉ូឡូញគឺមានវត្តមានយោធាអាមេរិកជាអចិន្ត្រៃយ៍ នៅលើទឹកដីខ្លួន។
យោងតាមទីភ្នាក់ងារសារព័ត៌មានតួកគី Anadolu ផ្សាយថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ថ្លែងអំឡុងដំណើរទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន លោក Nawrocki និយាយថា៖ « ទាហានអាមេរិកនៅប៉ូឡូញកាន់តែច្រើន កាន់តែល្អ។ វត្តមានយោធាអាមេរិកជាអចិន្ត្រៃយ៍ នៅតែជាគោលដៅសំខាន់របស់ប៉ូឡូញ។ ទំនាក់ទំនងជិតស្និទ្ធរវាងប្រធានាធិបតីប៉ូឡូញ និងសហរដ្ឋអាមេរិកគឺស្ថិតក្នុងផលប្រយោជន៍ជាតិរបស់ប្រទេសប៉ូឡូញ»។

ដំណើរទស្សនកិច្ចនេះកើតឡើង ចំពេលមានការជជែកវែកញែកឡើងវិញអំពីអនាគតនៃវត្តមានយោធាអាមេរិកនៅអឺរ៉ុប។
កាលពីដើមឆ្នាំនេះ រដ្ឋបាល លោក ដូណាល់ ត្រាំ បានពិនិត្យនូវការដាក់ពង្រាយកម្លាំងអាមេរិកនៅទ្វីបអឺរ៉ុបឡើងវិញ ដែលបង្កើនការព្រួយបារម្ភដល់ទីក្រុងវ៉ាសូវី ថា ចំនួនកងទ័ពអាមេរិកអាចត្រូវកាត់បន្ថយ។
យ៉ាងណា ក្តីបារម្ភទាំងនោះបានធូរស្រាលក្នុងខែឧសភាវិញ ពេល លោក ត្រាំ ប្រកាសថា សហរដ្ឋអាមេរិកនឹងដាក់ពង្រាយកងទ័ពបន្ថែមចំនួន ៥ ០០០នាក់ ទៅកាន់ប៉ូឡូញ ដោយលើកឡើងពីការចំណាយលើវិស័យការពារជាតិរបស់ប៉ូឡូញ និងទំនាក់ទំនងរបស់លោក ជាមួយលោក Nawrocki ។
គួរបញ្ជាក់ថា រដ្ឋាភិបាលប៉ូឡូញបានស្វែងរកវត្តមានយោធាអាមេរិកជាបន្តបន្ទាប់ ដើម្បីទទួលបានច្រើននិងអចិន្ត្រៃយ៍ជាងមុន ជាពិសេសចាប់តាំងពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ២០២២ ។
ទីក្រុងវ៉ាសូវីអះអាងថា ប្រទេសប៉ូឡូញ ក្នុងនាមជារដ្ឋជួរមុខរបស់ណាតូ នៅផ្នែកខាងកើតនៃសម្ព័ន្ធមិត្ត នឹងផ្តល់ទីតាំងសមហេតុផលបំផុតសម្រាប់ការដាក់ពង្រាយរបស់អាមេរិករយៈពេលវែង។
បច្ចុប្បន្នប្រទេសនេះបានចំណាយជិត ៥% នៃផលិតផលក្នុងស្រុកសរុបលើវិស័យការពារជាតិ ខ្ពស់បំផុតក្នុងចំណោមសមាជិកណាតូទាំងអស់ ហើយវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធយោធា ដើម្បីគាំទ្រកងកម្លាំងអាមេរិក៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


