Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ីបញ្ជូនឧទ្ធម្ភាគចក្រប្រយុទ្ធចូលរួមជាមួយកងថែរក្សាសន្តិភាពនៅតំបន់ជម្លោះ Nagorno-Karabakh (មានវីដេអូ)

បានផុស

នៅ

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧទ្ធម្ភាគចក្ររុស្ស៊ី Mi-8 និង Mi-24 នឹងចូលរួមនៅក្នុងប្រតិបត្តិការរក្សាសន្តិភាពដើម្បីដោះស្រាយជម្លោះនៅតំបន់ Nagorno-Karabakh ។

ឧទ្ធម្ភាគចក្រ Mi-8 និង Mi-24 ចំនួន ៨ គ្រឿងត្រូវបានបញ្ជូនទៅកាន់អាកាសយានដ្ឋានមួយនៅទីក្រុង Yerevan ដោយដឹកជញ្ជូននៅខាងក្នុងយន្តហោះយោធាប្រភេទ An-124 Ruslan ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយឧត្តមសេនីយ៍រុស្ស៊ីបានរាយការណ៍ថា កងរក្សាសន្តិភាពរុស្ស៊ីចំនួន ៤១៤ នាក់ និងរថយន្តជាច្រើនគ្រឿង ព្រមទាំងឧទ្ធម្ភាគចក្រ និងយន្តហោះដ្រូនចំនួន ៨ គ្រឿងត្រូវបានបញ្ជូនទៅកាន់តំបន់ Nagorno-Karabakh ក្នុងមួយថ្ងៃ ។

ទន្ទឹមនោះបុគ្គលិកយោធាចំនួន ១,៩៦០ នាក់ប្រដាប់ដោយអាវុធធុនតូច រថពាសដែក ៩០ គ្រឿង រថយន្តយោធា ៣៨០ គ្រឿង និងឧបករណ៍ផ្សេងទៀតក៏ត្រូវបានបញ្ជូនទៅកាន់តំបន់នោះផងដែរ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម