Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះការប៉ះទង្គិចថ្មី ទាហានអាស៊ែបៃហ្សង់ ៥០ ស្លាប់ ពេលបាញ់ផ្លោងជាមួយ អាមេនី

បានផុស

នៅ

ក្រសួងការពារជាតិអាស៊ែបៃហ្សង់បាននិយាយកាលពីថ្ងៃអង្គារថា ទាហានអាស៊ែបៃហ្សង់ ៥០ នាក់ត្រូវបានសម្លាប់ ក្នុងអំឡុងពេលប៉ះទង្គិចគ្នាថ្មីៗជាមួយប្រទេសអាមេនីនៅតាមតំបន់ព្រំដែន Nagorno-Karabakh ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីក្រុង Baku បានឲ្យដឹងថា យោធាអាមេនីបានបាញ់ទៅលើទីតាំងរបស់កងទ័ពអាស៊ែបៃហ្សង់នៅតាមព្រំដែនកាលពីល្ងាចថ្ងៃចន្ទ ហើយជាការឆ្លើយតបយោធាអាស៊ែបៃហ្សង់បានបាញ់ផ្លោងទៅលើភាគីអាមេនីវិញ ដោយប្រើកាំភ្លើងធំ និងយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដែលជាលទ្ធផលក៏មានទាហានអាមេនីប្រមាណ ៤៩ នាក់ត្រូវបានសម្លាប់ផងដែរ ។

ក្រសួងបាននិយាយថា “ទាហានទាំង ៥០ នាក់នៃកងកម្លាំងប្រដាប់អាវុធដែលត្រូវបានសម្លាប់ក្នុងអំឡុងការបង្ក្រាបលើការបង្កហេតុទ្រង់ទ្រាយធំដោយរដ្ឋាភិបាលទីក្រុង Yerevan នោះមានទាហាន ៤២ នាក់មកពីកងទ័ពអាស៊ែបៃហ្សង់ និងទាហាន ៨ នាក់ទៀតមកពីសេវាកម្មព្រំដែនរដ្ឋ” ។

តំបន់ Nagorno-Karabakh ជាតំបន់ភ្នំដែលមានប្រជាជនអាមេនីរស់នៅច្រើន បានប្រកាសឯករាជ្យរបស់ខ្លួនពីប្រទេសអាស៊ែបៃហ្សង់ក្នុងឆ្នាំ ១៩៩១ ប៉ុន្តែឋានៈរបស់តំបន់នេះមិនត្រូវបានទទួលស្គាល់ជាអន្តរជាតិនោះទេ ។

បន្ថែមពីនេះ ជម្លោះដ៏រ៉ាំរ៉ៃនៅតំបន់ Nagorno-Karabakh ក៏បានផ្ទុះឡើងនៅក្នុងខែកញ្ញា ឆ្នាំ ២០២០ ដែលបង្ហាញពីការកើនឡើងដ៏ធ្ងន់ធ្ងរបំផុតនៃការប្រឈមមុខដាក់គ្នាក្នុងរយៈពេលជាច្រើនឆ្នាំ ។ ទោះយ៉ាងណាអរិភាពបានបញ្ចប់ដោយសេចក្តីថ្លែងការណ៍ត្រីភាគីដែលមានទីក្រុងមូស្គូជាអ្នកសម្របសម្រួល និងបានចុះហត្ថលេខាក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ។

ក្រោយមកអាមេនី និងអាស៊ែបៃហ្សង់បានយល់ព្រមបញ្ឈប់បទបាញ់ប្រហារទាំងស្រុង និងផ្លាស់ប្តូរអ្នកទោសទៅវិញទៅមកផងដែរ ។ យ៉ាងណាក៏ដោយ ស្ថានការណ៍​ក្នុង​តំបន់​នៅមាន​ភាព​តានតឹង​នៅឡើយ ដោយ​មានការ​ប៉ះទង្គិច​គ្នា​ម្តងម្កាល​រវាង​ប្រទេស​ទាំងពីរ​ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ តម្លៃឧស្ម័ននៅ អឺរ៉ុប រយៈពេល ៤ ខែចុងក្រោយ បន្ទាប់ពីដាក់ទណ្ឌកម្ម រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម