ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ទម្លាយថា ធ្លាប់ជាប់គាំងការនាំចេញប្រេងដល់ «សូន្យបារ៉ែល» ព្រោះតែ អាមេរិក បិទខ្ទប់
ប្រធានក្រុមចរចារបស់ប្រទេសអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានថ្លែងកាលពីថ្ងៃទី ៣០ ខែមិថុនា ថា ប្រទេសរបស់លោកមិនអាចនាំចេញប្រេងបានសូម្បីតែមួយបារ៉ែល ក្នុងអំឡុងពេលដែលសហរដ្ឋអាមេរិកបានធ្វើការបិទខ្ទប់កំពង់ផែរបស់ខ្លួន ប៉ុន្តែលោកបានកត់សម្គាល់ថា ការនាំចេញបានស្ទុះឡើងវិញយ៉ាងខ្លាំងចាប់តាំងពីពេលនោះមក។

យោងតាមការចេញផ្សាយពីសារព័ត៌មាន timesofisrael, នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍រដ្ឋ លោក Ghalibaf បានបញ្ជាក់ថា «ចាប់តាំងពីថ្ងៃដែលការបិទខ្ទប់ត្រូវបានដកចេញរហូតមកដល់ថ្ងៃនេះ យើងបាននាំចេញប្រេងច្រើនជាង ៤០លានបារ៉ែលហើយ។ ផ្ទុយទៅវិញ ក្នុងអំឡុងពេលពី ៥០ ទៅជិត ៦០ថ្ងៃមុននោះ យើងពិតជាមិនអាចនាំចេញប្រេងបានសូម្បីតែមួយបារ៉ែលឡើយ»។
ទន្ទឹមនឹងនេះ លោក Ghalibaf ក៏បានលើកឡើងផងដែរថា អ៊ីរ៉ង់កំពុងផ្តល់អាទិភាពលើកិច្ចការការទូតជាមួយសហរដ្ឋអាមេរិក ប៉ុន្តែទោះជាយ៉ាងណា ប្រទេសរបស់លោកនៅតែត្រៀមខ្លួនជានិច្ចសម្រាប់សង្រ្គាម។
លោកបានសង្កត់ធ្ងន់បន្ថែមទៀតថា «យើងកំពុងបន្តកិច្ចសន្ទនា ប៉ុន្តែប្រសិនបើកិច្ចសន្ទនានោះមិនត្រូវបានអនុវត្តទេនោះ យើងក៏បានត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្រ្គាម ហើយនឹងឆ្លើយតបទៅតាមនោះដែរ»។
ការថ្លែងបែបនេះបានធ្វើឡើងចំពេលដែលគណៈប្រតិភូអ៊ីរ៉ង់ និងអាមេរិក ត្រូវជួបពិភាក្សាដាច់ដោយឡែកពីគ្នានៅក្នុងទីក្រុងដូហា ដើម្បីចូលរួមកិច្ចចរចាដោយប្រយោល ជុំថ្មីមួយទៀត ក្នុងបំណងស្វែងរកដំណោះស្រាយយូរអង្វែង ចៀសវាងការផ្ទុះសង្រ្គាមទ្រង់ទ្រាយធំនៅក្នុងតំបន់មជ្ឈិមបូព៌ា។
គួរបញ្ចាក់ថា ភាពតានតឹងរវាងវ៉ាស៊ីនតោន និងតេហេរ៉ង់ បានផ្ទុះឡើងជាថ្មី បន្ទាប់ពីអាមេរិកបានពង្រឹងទណ្ឌកម្មសេដ្ឋកិច្ច និងដាក់ពង្រាយកម្លាំងជើងទឹករារាំងដល់ការនាំចេញប្រេងរបស់អ៊ីរ៉ង់ ក្រោមហេតុផលសន្តិសុខតំបន់ និងកម្មវិធីនុយក្លេអ៊ែរ។ ការបិទខ្ទប់កំពង់ផែស្ទើរតែទាំងស្រុងក្នុងរយៈពេលជិត ២ខែកន្លងទៅនេះ បានធ្វើឲ្យសេដ្ឋកិច្ចអ៊ីរ៉ង់ស្ទើរតែគាំងដាច់ដង្ហើម ព្រោះប្រាក់ចំណូលចម្បងរបស់ប្រទេសនេះ គឺពឹងផ្អែកលើការនាំចេញប្រេង។
យ៉ាងណា បន្ទាប់ពីមានការចរចា និងការសម្របសម្រួលជាសម្ងាត់មួយចំនួន អាមេរិកបានយល់ព្រមបន្ធូរបន្ថយការបិទខ្ទប់ជាបណ្តោះអាសន្ន ដែលអនុញ្ញាតឲ្យអ៊ីរ៉ង់អាចរុញច្រានការនាំចេញប្រេងរបស់ខ្លួនឡើងវិញយ៉ាងគំហុក រហូតដល់ទៅជាង ៤០លានបារ៉ែល ក្នុងរយៈពេលដ៏ខ្លី៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
មន្ត្រីអ៊ីរ៉ាក់ ថា ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ចរចារវាងអាមេរិក និងអ៊ីរ៉ង់ ជុំថ្មី
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


