ព័ត៌មានអន្ដរជាតិ
ស្លាប់យ៉ាងហោចណាស់ ១៩នាក់ និងរបួស ១០០នាក់ ដោយការប៉ះទង្គិចគ្នាក្នុងពន្ធនាគារ នៅស្រីលង្កា
យ៉ាងហោចណាស់មានមនុស្ស ១៩នាក់ស្លាប់ និងជាង ១០០នាក់ រងរបួសក្នុងការប៉ះទង្គិចគ្នា នៅពន្ធនាគារមួយក្នុងប្រទេសស្រីលង្កា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២៦ ។
អំពើហិង្សាបានផ្ទុះឡើង នៅពន្ធនាគារមួយក្នុងទីក្រុង Negombo ចម្ងាយប្រហែល ៣៥ គីឡូម៉ែត្រ ពីភាគខាងជើងនៃរដ្ឋធានីកូឡុំបូ កាលពីថ្ងៃអាទិត្យ និងបន្តនៅថ្ងៃចន្ទ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងមន្ត្រីប៉ូលិស។

លោកស្រី Pushpa Gamlath នាយិកាមន្ទីរពេទ្យ ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃចន្ទថា មន្ទីរពេទ្យ Negombo បានទទួលសាកសពឆ្មាំពន្ធនាគារចំនួន ៤នាក់ និងអ្នកទោសចំនួន ១៥នាក់។
លោកស្រីនិយាយថា អ្នកទោសរងរបួសជាង ១០០នាក់ ត្រូវបានបញ្ជូនមកមន្ទីរពេទ្យ។
ទូរទស្សន៍ Hiru ក្នុងស្រុកបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ២០នាក់បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នានេះ។
មិនខុសគ្នាប៉ុន្មាន អ្នកនាំពាក្យប៉ូលិស លោក Chandana Herath បានបញ្ជាក់ពីការប៉ះទង្គិចគ្នានៅក្នុងពន្ធនាគារ ហើយថាមានមនុស្សស្លាប់ ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម។
យ៉ាងណាមកត្រឹមម៉ោងនេះ មូលហេតុនៃការប៉ះទង្គិចគ្នា មិនទាន់ច្បាស់ភ្លាមៗ នៅឡើយទេ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


