Connect with us

ព័ត៌មានអន្ដរជាតិ

ឆេះក្លឹបនៅបាងកក! មនុស្សស្លាប់ អាចកើនថែមទៀត ព្រោះបន្តមានអ្នករបួសធ្ងន់ និងបាត់ខ្លួន ច្រើននាក់

បានផុស

នៅ

គិតត្រឹមរសៀល ថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ តួលេខមនុស្សរងរបួសក្នុងគ្រោះអគ្គិភ័យដ៏សាហាវ ឆេះក្លឹបកម្សាន្តក្នុងទីក្រុងបាងកក បានកើនដល់ ៧១នាក់ហើយ ខណៈ ៤៥នាក់ទៀត បាត់ខ្លួន ដែលជាហេតុ ធ្វើឲ្យអ្នកជំនាញព្រមានថា តួលេខមនុស្សស្លាប់ អាចកើនឡើងជាបន្តទៀត។

(រូប៖ Reuters)

ដំបូងឡើយ មនុស្សស្លាប់ក្នុងហេតុការណ៍នេះ មាន ២៧នាក់ របួស ៦៣នាក់ ខណៈតួលេខមនុស្សបាត់ខ្លួន មិនត្រូវបានបញ្ជាក់ច្បាស់។

យ៉ាងណា មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ក្រុងបាងកក (Erawan Center) បាន Update តួលេខនៅរសៀលថ្ងៃចន្ទ ដោយបង្កើនចំនួនមនុស្សរបួសដល់ ៧១នាក់ ដែលក្នុងនោះមាន ២៤នាក់ធ្ងន់ធ្ងរបំផុត (សង្ឃឹមតិចថានៅរស់), ១៣នាក់ របួសធ្ងន់ និង ៣២នាក់របួសស្រាល។

(រូប៖ Reuters)

តាមការផ្សាយរបស់ Amarin TV, ក្នុងចំណោមមនុស្សស្លាប់ ២៧នាក់ មានប្រុស ៩នាក់ និងស្រី ១៨នាក់ ចំណែកអ្នករបួស ហើយសង្ឃឹមតិចថានៅរស់ មាន ប្រុស ១២នាក់ និងស្រី ១២នាក់។ 

សូមជម្រាបជាថ្មី គ្រោះអគ្គិភ័យ បានឆាបឆេះក្លឹប Na Ladprao ក្បែរផ្លូវ Soi Lat Phrao លេង 1 ក្នុងខ័ណ្ឌចតុចក្រ នាវេលាម៉ោង ១២:០២ រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦។

(រូប៖ Reuters)

ក្រុមពន្លត់អគ្គិភ័យ បានឲ្យដឹងថា មានមនុស្សយ៉ាងច្រើនកកកុញ នៅក្នុងក្លឹប ពេលភ្លើងចាប់ផ្តើមឆាបឆេះ ខណៈមនុស្សស្លាប់ភាគច្រើន គឺបណ្តាលមកពីថប់ដង្ហើមព្រោះផ្សែង។

ចំពោះមូលហេតុ! ជាបឋម ក្រុមមន្ត្រីសន្និដ្ឋានថា អគ្គិភ័យនេះ គឺបណ្តាលមកពីការទុស្សេ ព្រោះគេឃើញមានភ្លើងឆេះចេញពីប្រអប់ឌីសង់ទ័រ កន្លែងឆាកតន្ត្រី រួចក៏ដាច់ចរន្តអគ្គិភ័យ ហើយលាន់ស្នូរផ្ទុះទៀត៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម