ព័ត៌មានអន្ដរជាតិ
គ្រាប់ផ្លោងមីយ៉ាន់ម៉ា ធ្លាក់ចូលសាលារៀនថៃ ធ្វើឲ្យសិស្សផ្អើលឆោឡោ ជម្លៀសជាបន្ទាន់
សិស្សសាលាថៃ នៅក្នុងខេត្តជាប់ព្រំដែនមីយ៉ាន់ម៉ា ត្រូវជម្លៀសជាបន្ទាន់ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា គ្រាប់ផ្លោង ហោះមកពីខាងមីយ៉ាន់ម៉ា ធ្លាក់ចូលទីធ្លាសាលារៀនរបស់ពួកគេ ធ្វើឲ្យផ្អើលឆោឡោ។

តាមការផ្សាយរបស់ Amarin TV នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ សិស្សសាលា Ban Mae Kon Ken ក្នុងភូមិ Huai Mahawong នៃឃុំ Mahawan ស្រុក Mae Sot ខេត្ត Tak បានជម្លៀសចេញជាបន្ទាន់ ទៅកាន់កន្លែងសុវត្ថិភាព ដោយសារតែគ្រាប់ធ្លាក់ចូល ប៉ុន្តែមិនផ្ទុះ។
ភ្លាមៗនោះ កងកម្លាំងពិសេស Rajamangala បានបញ្ជូនក្រុមដោះគ្រាប់បែកទៅ ហើយព្រមានដល់ពលរដ្ឋ សូមកុំប៉ះពាល់ រាល់របស់ទាំងឡាយណា ដែលគួរឲ្យសង្ស័យ។

សម្រាប់សិស្សដែលជម្លៀសចេញ មន្ត្រីមូលដ្ឋាន បានរៀបចំកន្លែងសិក្សាបណ្តោះអាសន្ន ដូចជាឲ្យរៀននៅសាលាឆទានក្នុងវត្ត និងតាមសហគមន៍ក្នុងភូមិ។
សូមជម្រាបថា ស្ថានការណ៍សង្គ្រាម នៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា ចេះតែបន្តឡើងកម្តៅក្តៅទៅៗ ហើយការវាយប្រហារគ្នាដ៏សាហាវ រវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមកងទ័ពប្រឆាំង តែងតែបណ្តាលឲ្យ គ្រាប់កាំភ្លើងផ្លាតចូលទឹកដីថៃ បង្កការភ័យស្លន់ស្លោដល់ប្រជាពលរដ្ឋ ជានិច្ច។

សម្រាប់ស្ថានការណ៍វិវឌ្ឍចុងក្រោយបំផុតនេះ កងទ័ពមីយ៉ាន់ម៉ា បានប្រើប្រាស់ទាំងកាំភ្លើងយន្ត និងម៉ាស៊ីនបាញ់គ្រាប់បែកធុនធ្ងន់ បាញ់ស្រោចទៅលើភូមិឋានរបស់ក្រុមកងទ័ពប្រឆាំង ដែលស្ថិតនៅជាប់ ព្រំដែនថៃ បណ្តាលឲ្យកងទ័ពទាំងសងខាងរងរបួស និងបាត់បង់ជីវិតជាច្រើននាក់។
យ៉ាងណាមិញ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនម៉ោង បានបណ្ដាលឲ្យមានគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ហោះផ្លាតរំលងខែ្សបន្ទាត់ព្រំដែន ទៅធ្លាក់ចំផ្ទះសម្បែងរបស់ពលរដ្ឋថៃ នៅក្នុងភូមិ Huay Mahawong ស្រុក Mae Sot ខេត្ត Tak យ៉ាងពេញទំហឹង បណ្តាលឲ្យដំបូល និងកញ្ចក់ផ្ទះរបស់ស្រ្តីម្នាក់បែកខ្ទេចខ្ទី និងធ្វើឲ្យអ្នកភូមិរត់ភៀសខ្លួនទាំងព្រលឹងចុងសក់។

ពលរដ្ឋថៃ ប្រាប់ថា ពួកគេត្រៀមខ្លួនរត់ជានិច្ច បើស្ថានការណ៍ធ្ងន់ធ្ងរ ហើយរាល់ថ្ងៃនេះ ពួកគេភ័យខ្លាចណាស់ រស់នៅទាំងភ្នែកនៅកញ្ចឹង.ក រហូត។
មិនត្រឹមប៉ុណ្ណឹង រាល់ពេលមានការវាយប្រហារតាមអាកាស ឬការបាញ់បោះខ្លាំងក្លា ប្រជាពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់នាក់ ក៏តែងតែរត់ភៀសខ្លួនឆ្លងកាត់ទន្លេ Moei ចូលមករកសិទ្ធិជ្រកកោនបណ្តោះអាសន្ន នៅក្នុងដីថៃដែរ៕
អត្ថបទ៖ សុវណ្ណ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


