ព័ត៌មានអន្ដរជាតិ
ខ្យល់អុកស៊ីសែន កំពុងជាទ័ពជួរមុខសង្គ្រោះជីវិតមនុស្សដែលឆ្លងកូវីដ ១៩
អុកស៊ីសែនផ្នែកវេជ្ជសាស្ត្របានក្លាយជាឧបករណ៍សង្គ្រោះជីវិតដ៏សំខាន់មួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ក្នុងកំឡុងពេលដែលអ្នកជំងឺវិវត្តទៅជារលាកសួតនិងជំងឺ hypoxaemia ដែលជាកម្រិតអុកស៊ីសែនមានក្នុងឈាមទាប។
ផលប៉ះពាល់នៃកូវីដ ១៩ លើសួត
វីរុស Sars CoV-2 ច្រើនផ្ដោតលើប្រព័ន្ធដង្ហើមដែលនាំឲ្យមានការរលាកសួត។ ក្នុងករណីធ្ងន់ធ្ងរវាអាចបណ្ដាលឲ្យមានជំងឺ hypoxaemia ដែលជាមូលហេតុនាំមុខនៃការស្លាប់ក្នុងចំណោមអ្នកជំងឺកូវីដ ។
អុកស៊ីសែនកម្រិត (SpO2) លើស ៩៥ ភាគរយគឺមានសុខភាពល្អសម្រាប់កុមារនិងមនុស្សពេញវ័យ។ កម្រិតអុកស៊ីសែនក្រោម ៩០ ភាគរយត្រូវបានគេចាត់ទុកថាគ្រោះថ្នាក់។ យោងតាមអង្គការសុខភាពពិភពលោក (WHO) ប្រហែលជា ២០ ភាគរយនៃអ្នកជំងឺកូវីដត្រូវការការព្យាបាលដោយអុកស៊ីសែន ដើម្បីការពារការផ្លូវដង្ហើមប្រឈមនឹងគ្រោះថ្នាក់។
ប្រភេទនៃការព្យាបាលដោយអុកស៊ីសែន
អុកស៊ីសែនត្រូវបានគ្រប់គ្រងតាមវិធីផ្សេងៗគ្នា។ អុកស៊ីសែនពីកម្រិតទាបទៅមធ្យមអ្នកជំងឺអាចដាក់បំពង់ច្រមុះ ដែលជាបំពង់វេជ្ជសាស្ត្រដែលឆ្លងកាត់រន្ធច្រមុះទាំងពីរឬមុខ។ ក្នុងករណីទាំងនេះអុកស៊ីសែនពី១ទៅ ១៥ លីត្រ (៣.៣ gallons) ក្នុងមួយនាទី ត្រូវបានបញ្ជូនដើម្បីបំពេញបន្ថែមដង្ហើមរបស់អ្នកជំងឺ។
ប្រសិនបើបរិមាណអុកស៊ីសែនមានបរិមាណខ្ពស់ជាងនេះ អ្នកជំងឺអាចត្រូវបានគេដាក់នៅលើបំពង់ច្រមុះ ដែលមានលំហូរខ្ពស់នៃម៉ាស៊ីនបន្តសម្ពាធខ្យល់ (CPAP) ។ ក្នុងករណីទាំងនេះអុកស៊ីសែនរហូតដល់ ១០០ ភាគរយ ដែលមនុស្សម្នាក់ស្រូបចូល បានមកពីបំពង់អុកស៊ីសែនដើម្បីបន្តឲ្យអ្នកជំងឺមានជីវិត។
តើអុកស៊ីសែនវេជ្ជសាស្ត្រមកពីណា?
ប្រទេសមួយចំនួនជាពិសេសប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម កំពុងប្រឈមនឹងកង្វះអុកស៊ីសែន។ តួយ៉ាងនៅឥណ្ឌាមានចំនួនករណីជាច្រើនក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ ត្រូវការអុកស៊ីសែនប្រមាណ ១៧ លានម៉ែត្រគូប) ដោយទាមទារជារៀងរាល់ថ្ងៃ។
យោងតាមធនាគារពិភពលោកក្នុងចំណោម ១០២ ប្រទេសដែលជាផ្នែកមួយនៃខ្សែសង្វាក់ពាណិជ្ជកម្មការនាំចេញ នាំចូលអុកស៊ីសែនវេជ្ជសាស្ត្រ ប្រទេសចំនួន ១០ បាននាំចេញរហូតដល់ ៨០ ភាគរយ បែលហ្ស៊ិកគឺជាអ្នកនាំចេញឈានមុខគេក្នុងតម្លៃ ២៣,៦ លានដុល្លារ បន្ទាប់មកប្រទេសបារាំង ១៤ ភាគរយ និងព័រទុយហ្គាល់ ៨ ភាគរយ។
តើអុកស៊ីសែនវេជ្ជសាស្ត្រត្រូវបានផលិតយ៉ាងដូចម្ដេច?
ខ្យល់ដែលយើងដកដង្ហើមមានអាសូត ៧៨ ភាគរយ អុកស៊ីសែន ២១ ភាគរយ និងឧស្ម័នផ្សេងទៀត ១ ភាគរយ រួមទាំងកាបូនឌីអុកស៊ីត។ អុកស៊ីសែនវេជ្ជសាស្ត្រយ៉ាងហោចណាស់ ៨២ ភាគរយនៃអុកស៊ីសែនសុទ្ធ ត្រូវបានផលិតនៅតាមរោងចក្រឧស្សាហកម្ម មុនពេលបញ្ជូនទៅមន្ទីរពេទ្យនិងក្នុងធុងឧស្ម័នធំៗ។
អុកស៊ីសែនផ្នែកវេជ្ជសាស្ត្រភាគច្រើនត្រូវបានផលិតឡើងដោយប្រើដំណើរការសន្សំសំចៃសម្ពាធ (Swing Absorption (PSA) ដែលមាន ៣ ដំណាក់កាលសំខាន់៖
Pressurisation៖ ខ្យល់ពីបរិយាកាសត្រូវបានបង្រួមនិងរក្សាទុកនៅក្នុងនាវាដែលមានសម្ពាធខ្ពស់។
Adsorption៖ ខ្យល់ឆ្លងកាត់ម៉ូលេគុល កន្លែងដែលអាសូតត្រូវបានស្រូបយកដោយសមាសធាតុអាលុយមីញ៉ូមនិងស៊ីលីកូនដែលត្រូវបានគេស្គាល់ថា zeolite ។
Depressurisation៖ ខ្យល់ឆ្លងកាត់ជំនួសដើម្បីយកឧស្ម័នដែលមិនចង់បាន។ ឧស្ម័នដែលទទួលបានគឺមានអុកស៊ីសែនសុទ្ធរហូតដល់ ៩៦ ភាគរយ។ អុកស៊ីសែននេះត្រូវបានផ្ទុកនៅក្នុងធុងមួយ បន្ទាប់មកទើបវាអាចបញ្ជូនទៅបំពង់អុកស៊ីសែនបាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖aljazeera
ចុចអាន៖
ចុចអាន៖លោកស្រី យក់ សម្បត្តិ ៖ កម្ពុជាមិនខ្វះធុងអុកស៊ីសែន សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ទេ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


