សុខភាព
របបអាហារទាំងនេះ ជួយរក្សាកម្រិតអុកស៊ីសែនក្នុងរាងកាយ
ពិតណាស់ អុកស៊ីហ្សែនមានសារសំខាន់បំផុតសម្រាប់ទ្រទ្រង់ជីវិតរបស់យើងម្នាក់ៗ។ រីឯសារធាតុចិញ្ចឹមបានដើរតួនាទីស្នូលក្នុងការកំណត់អំពីសុខភាព រួមទាំងរក្សាកម្រិតអុកស៊ីហ្សែនក្នុងរាងកាយរបស់យើងឲ្យមានដំណើរការល្អផងដែរ។ ដូចនេះហើយ ដើម្បីរក្សាកម្រិតអុកស៊ីហ្សែន គ្នាយើងគប្បីបញ្ចូលអាហារទាំង៣ប្រភេទនេះទៅក្នុងរបបអាហារ។
១. អាហារដែលសំបូរសារធាតុប្រឆាំងអុកស៊ីតកម្ម

យើងរាល់គ្នាបានដឹងហើយថា សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម មានសារសំខាន់ក្នុងការថែទាំសុខភាពរបស់យើង។ អាហារដែលសំបូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម អាចការពារកោសិកាប្រឆាំងនឹងរ៉ាឌីកាល់សេរី ព្រមទាំងកាត់បន្ថយហានិភ័យនៃជំងឺជាច្រើន រួមទាំងជំងឺបេះដូង និងជំងឺមហារីកជាក់លាក់មួយចំនួន។ ផ្លែប័រ ចេក ការ៉ុត ខ្ទឹមស និងផ្លែលម៉ើមានកម្រិតអុកស៊ីតកម្មខ្ពស់ ដែលមានគុណប្រយោជន៍ល្អៗដល់សុខភាព។
២. អាហារសំបូរជាតិសរសៃ

ជាមួយគ្នានេះដែរ ជាតិសរសៃមានអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើន ដូចជាធ្វើឲ្យសុខភាពពោះវៀនប្រសើរឡើង កាត់បន្ថយចំណង់អាហារ និងកម្រិតកូលេស្តេរ៉ូល។ ពពួកអាហារទាំងនេះ មានដូចជាផ្លែស្ត្រប៊ឺរី ប័រ ផ្លែប៉ោម ផ្កាខាត់ណាខៀវ ការ៉ុត សណ្ដែក និងគ្រាប់ធញ្ញជាតិ ដោយសារតែវាមានតម្លៃpH៨ ក៏ដូចជាងាយស្រួលក្នុងការរំលាយ។ បន្ថែមពីនេះ អាហារដែលមានជាតិសរសៃខ្ពស់ក៏មានអង់ស៊ីមជាច្រើន ដែលអាចជួយរក្សាតុល្យភាពអ័រម៉ូនរបស់រាងកាយ ព្រមទាំងបង្កើនកម្រិតអុកស៊ីហ្សែនក្នុងឈាម។
៣. ផ្លែក្រូចឆ្មារ

បន្ថែមពីនេះ ក្រូចឆ្មារក៏ជាអាហារកំពូលដែលសំបូរទៅដោយអុកស៊ីហ្សែន។ វាមានជាតិអាស៊ីដ ប៉ុន្តែនឹងប្រែទៅជាសារធាតុAlkalin ក្រោយពេលដែលយើងញ៉ាំវា។ ជាក់ស្ដែង ក្រូចឆ្មារមានផ្ទុកសារធាតុអេឡិចត្រូលីត្រដែលជាអាហារអាល់កាឡាំង ដ៏ល្អ។ ទន្ទឹមនឹងនេះដែរ វាក៏មានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺក្អក ផ្ដាសាយ គ្រុនក្ដៅ ក្រហាយទ្រូង និងជំងឺផ្សេងៗទៀតជាច្រើន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ សាមញ្ញៗ! ទម្លាប់ញ៉ាំបែបនេះឲ្យទៀង ដឹងតែមិនងាយឈឺ
ចុចអាន៖ ការពារប្រព័ន្ធភាពស៊ាំចុះខ្សោយ មនុស្សមានក្រុមឈាមទាំង ៤ ត្រូវតមអាហារប៉ុន្មានមុខនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


