ជីវិតកម្សាន្ដ
នាយ ពែកមី អំពាវនាវឱ្យបញ្ឈប់ការបង្ហោះវីដេអូចល័តទ័ព ឬទីតាំងអាវុធរបស់កម្ពុជា
ខណ:ដែលកំពុងមានការផ្ទុះអាវុធដាក់គ្នារវាងកងទ័ពកម្ពុជា និងភាគីថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ តារាកំប្លែងនាយ ពែ កមី បានចេញមុខអំពាវនាវនិងទទូចដល់ប្រជាពលរដ្ឋខ្មែរមេត្តា កុំថតបង្ហោះវីដេអូនៃការចល័តទ័ពនិងទីតាំងអាវុធរបស់កម្ពុជា។

តាមរយៈវីដេអូខ្លីជិត១នាទី នាយ ពាក់មី ស្នើសុំដូច្នេះថា “ក្នុងនាមយើងប្រជាពលរដ្ឋខ្មែរ សូមមេត្តាបងប្អូនបញ្ឈប់សកម្មភាពថតវីដេអូឬរូបភាពនៃការចល័តទ័ព និងទីតាំងដាក់អាវុធរបស់កម្ពុជាទៅឲ្យខាងសត្រូវដឹងនិងមើលឃើញឲ្យសោះ”។នាយបន្តថា “ខ្ញុំសូមសំណូមពរបងប្អូនយើងកុំថតបង្ហោះកន្លែងផ្ទុះអាវុធឬទីតាំងកងទ័ពរបស់យើងកំពុងឈរជើងប្រយុទ្ធយ៉ាងអង់អាចក្លាហានជាមួយទាហារឈ្លានពានរបស់ថៃ”។
ទន្ទឹមនេះ នាយ ពាក់មី ក៏ស្នើឱ្យមានការចូលរួមផ្តល់កំលាំងចិត្តដល់កងទ័ពរបស់កម្ពុជា ដែលកំពុងតែប្រយុទ្ធការពារទឹកដីជាតិមាតុភូមិ កំចាត់ពួកចោរខ្មាំងសត្រូវនៅតាមបន្ទាត់ព្រំដែន។
តាមរយ:ការអំពាវនាវរបស់តារាកំប្លែងនាយ ពែកមីខាងលើនេះ គេសង្កេតឃើញមានការបញ្ចេញមតិគាំទ្រយ៉ាងច្រើនពីសំណាក់បងប្អូនមហាជនខ្មែរដើម្បីរួមគ្នាលើកទឹកចិត្តដល់កងទ័ពកម្ពុជា និងពិសេសគឺការបញ្ឈប់សកម្មភាពថតបង្ហោះវីដេអូចល័តទ័ពឬទីតាំងកងទ័ពកំពុងផ្ទុះអាវុធបណ្តេញចោរឈ្លានពានរបស់ទាហានថៃ៕ ចាន់រ៉ា
-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


