ព័ត៌មានអន្ដរជាតិ
ថៃប្រកាសមិនប្រើច្បាប់អាជ្ញាសឹកប្រឆាំងក្រុមបាតុករ
ទោះជាស្ថានភាពតវ៉ាប្រឆាំងរដ្ឋាភិបាល និងស្ថាប័នរាជវង្សថៃ កាន់តែក្តៅខ្លាំងតាមបណ្តាទីក្រុង និងខេត្តសំខាន់ៗរបស់ប្រទេសនេះក្តី ប៉ុន្តែរដ្ឋាភិបាលថៃ បានប្រកាសមិនប្រើច្បាប់អាជ្ញាសឹកប្រឆាំងក្រុមបាតុករនោះឡើយ បើទោះកន្លងមក មានការប្រកាសប្រើច្បាប់គ្រប់រូបភាពប្រឆាំងក្រុមអ្នកប្រជាធិបតេយ្យដែលកំពុងរំលោភលើធម្មនុញ្ញជាតិក្តី។

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ាន កាលពីថ្ងៃពុធម្សិលមិញ លោក ប្រាយុទ្ធ ចាន់អូចា បានលើកឡើងថា រដ្ឋាភិបាល មិនបានពិចារណាប្រើច្បាប់អាជ្ញាសឹកដើម្បីប្រឆាំងក្រុមបាតុករប្រជាធិបតេយ្យនោះឡើយ ដោយអះអាង ចំណាត់ការធម្មតាដែលមានស្រាប់ គឺអាចដោះស្រាយជាមួយអ្នកដែលរំលោភច្បាប់បានហើយ។
លោកថា “ក្នុងពិភពប្រជាធិបតេយ្យ ខ្ញុំមិនអាចទាមទារឲ្យគ្រប់គ្នាយល់ស្របនិងគំនិតខ្ញុំបានទេ។ អ្វីខ្ញុំអាចធ្វើបាន គឺរកផ្លូវឆ្ពោះទៅមុខទាំងអស់គ្នា ដើម្បីចៀសវាងបញ្ហាផ្សេងទៀតកើតឡើងនាថ្ងៃអនាគត”។
ពាក់ព័ន្ធទៅនឹងការប្រកាសរបស់ក្រុមបាតុករសម្រាប់ផែនការធ្វើបាតុកម្ម ៥ថ្ងៃជាប់គ្នា លោកប្រយុទ្ធ បញ្ជាក់ថា “ទុកឲ្យពួកគេប្រកាសចុះ ប៉ុន្តែច្បាប់នឹងចាត់វិធានការទៅលើអ្នកណាក៏ដោយដែលរំលោភច្បាប់។”
ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


