Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ប្រាប់ប្រជាជនកុំយល់ច្រឡំឱសថចិនប្រើសម្រាប់ព្យាបាលកូវីដ តែអាចលេបជួយបន្ថយរោគសញ្ញា

បានផុស

នៅ

លោកស្រី Supattra Boonserm អគ្គលេខាធិការរងនៃរដ្ឋបាលចំណីអាហារនិងឱសថថៃ បាននិយាយថា ប្រទេសចិនបានអនុម័តថ្នាំ Lianhua Qingwen Capsule ប្រើដើម្បីតែបន្ថយរោគសញ្ញាទូទៅ ដែល ស្រដៀងកូវីដប៉ុណ្ណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Lianhua Qingwen Capsule គឺជាការប្រើប្រាស់បន្ថែមសម្រាប់អ្នកជំងឺដែលឆ្លងវីរុសកូវីដ ១៩ នេះបើយោង តាមរដ្ឋបាលចំណីអាហារនិងឱសថ (FDA) ។ សូមបញ្ជាក់ថា ផលិតផលនេះត្រូវបានអនុម័តដោយ FDA ហើយ Lianhua Qingwen មានលក្ខណៈសម្បត្តិដែលបានអនុញ្ញាត យោងទៅតាមចំណេះដឹងវេជ្ជសាស្ត្រ ចិនគឺព្យាបាល៖

ជួយ​កម្ចាត់​ជាតិ​ពុល ​បំបាត់​ការ​ផ្ដាសាយ​ រួម​ទាំង​គ្រុន​ក្ដៅ ​ឈឺ​ខ្លួន ​តឹងច្រមុះ ​ក្អក​ ហៀរសំបោរ​ឈឺ​បំពង់ក។

វា​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​បន្ថយ​រោគ​សញ្ញា​ពី​ជំងឺ​ផ្ដាសាយ​ រួមមាន ​គ្រុនក្ដៅ ​ឈឺ​ខ្លួន ​ក្អក​ ឈឺ​បំពង់ក ​ឈឺក្បាល​និង​បំបាត់​អាការ​អណ្ដាត​ឡើង​លឿង។

សម្រាប់អ្នក​មាន​អាការ​ស្រដៀង​កូវីដ ​គឺ​អាច​បន្ថយ​រោគ​សញ្ញា​បាន​ល្អ​ប្រសើរ​ច្រើន ​ប៉ុន្តែ​ចំពោះ​អ្នក​ធ្ងន់ៗ ​កុំ​ប្រើ​ថ្នាំ​នេះ​ព្យាបាល​ដោយ​ឯកឯង​ឲ្យ​សោះ។ គួរ​រាយការណ៍​ប្រាប់​​​ក្រុម​គ្រូពេទ្យ​ពី​រោគ​សញ្ញា​របស់​ខ្លួន​វិញ​ ដើម្បី​ងាយស្រួល​ព្យាបាល​ទាន់​ពេល​វេលា។

ថៃក៏បាន​បញ្ជាក់​ថា ​ឱសថ​នេះ​គឺ​ជា​ផលិតផល​រុក្ខជាតិ​ ដែល​អាច​រក​បាន​តែ​នៅ​តាម​ឱសថ​ស្ថាន​និង​កន្លែង​វេជ្ជសាស្ត្រ​ប៉ុណ្ណោះ។ ការ​ទិញ​តាម​តាម​អ៊ិនធរណេត​ដោយ​ប្រថុយ​និង​ការ​ក្លែងបន្លំ អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ សម្រាប់​អ្នក​ប្រើ​ទូទៅ។ ច្បាប់​នៅ​ប្រទេស​ថៃ​មិន​អនុញ្ញាត​ឲ្យ​លក់​ផលិតផល​រុក្ខជាតិ​តាម​អ៊ីនធឺណិត​ និងហាមឃាត់ការផ្សាយពាណិជ្ជកម្មផលិតផល​ដោយ​គ្មាន​ការអនុញ្ញាត។ ហានិភ័យនៃ​ការប៉ះពាល់​ជាមួយ​ផលិតផល​រុក្ខជាតិ​ក្លែងក្លាយ​ និង​មិន​មាន​ទំនុកចិត្ត​​​អាច​បណ្ដាល​ឲ្យ​ស្លាប់។

តើ​ធ្វើ​ដូចម្ដេច​ដើម្បី​មើល Lianhua Qingwen Capsule ក្លែងក្លាយ​ឬ​ពិត?

-ត្រូវ​ត្រួត​ពិនិត្យ​មើល​​ឡូហ្គោ​របស់​ក្រុមហ៊ុន​ឱសថ​មួយ​នេះ​ឲ្យ​ច្បាស់​ការ​សិន​សឹម​ទិញ ។

-ឈ្មោះ​ឱសថ​ត្រូវ​មាន​ក្នុង​បញ្ជិកា​ត្រឹមត្រូវ។

– ត្រូវការ​លេខ​ចុះ​បញ្ជី​ឱសថ​ តម្រូវ​ឲ្យ​មាន​ស្លាក​សញ្ញា​សំគាល់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Sanook

ចុចអាន៖អ្នកប្រើប្រាស់ឱសថចិនមួយនេះ គប្បីយល់ដឹងនិងត្រណមចំពោះសកម្មភាពមួយចំនួន

ចុចអាន៖សង្កេតមើលខ្លួន! រោគសញ្ញាកូវីដថ្មីមួយទៀត ទើបលេចចេញនៅ ថៃ បើប្រហែសអាចស្លាប់បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម