ព័ត៌មានអន្ដរជាតិ
ថៃ យកថ្នាំសម្លាប់ប៉ារ៉ាស៊ីតក្នុងខ្លួនសត្វ ទៅព្យាបាលអ្នកជំងឺកូវីដ-១៩
ក្រោយដាក់ឲ្យប្រើប្រាស់នូវថ្នាំ Favi Piravi ថៃក៏បានយកថ្នាំសម្លាប់ប៉ារ៉ាស៊ីតក្នុងខ្លួនសត្វ Ivemectin មកជួយព្យាបាលជំងឺកូវីដ-១៩ ហើយនិយាយថា វាមានសុវត្ថិភាពនិងប្រសិទ្ធភាព តែត្រូវស្របតាមវេជ្ជបញ្ជា។

វេជ្ជបណ្ឌិត Teerawat Hemajutha ប្រធានវិទ្យាសាស្ត្រសុខាភិបាលមជ្ឈមណ្ឌលជំងឺឆ្លងមហាវិទ្យាល័យវេជ្ជសាស្ត្រនៃមន្ទីរពេទ្យ ជូឡា ឡុងកន បានផ្ដល់ព័ត៌មានអំពីការប្រើប្រាស់ថ្នាំ ivermectin ដែលបានរកឃើញថា វាជួយបន្ថយរោគសញ្ញារបស់អ្នកជំងឺកូវីដ បានយ៉ាងល្អប្រសើរ ។
ivermectin ត្រូវបានប្រើប្រាស់ព្យាបាលអ្នកឈឺដោយកូវីដ និងដើម្បីកាត់បន្ថយអត្រាមរណភាពរបស់អ្នកឆ្លង ជាពិសេសជួយមនុស្សដែលមានរោគសញ្ញាឲ្យឆាប់ជាសះស្បើយ។ ថ្នាំនេះក៏ងាយស្រួលរកដែរ ប៉ុន្តែគ្រប់គ្នានៅតែត្រូវប្រយ័ត្ននិងទិញតាមការណែនាំរបស់វេជ្ជបណ្ឌិតប៉ុណ្ណោះ។
ដោយឡែកវេជ្ជបណ្ឌិត Chatchai Sribundit មកពីមន្ទីរពេទ្យ Siriraj បានលើកឡើងថា មានការសិក្សាជាច្រើនអំពី ivermectin ដែលបានរកឃើញថា វាមានឥទ្ធិពលវិជ្ជមានលើការការពារការឆ្លងមេរោគ កាត់បន្ថយការឆ្លងមេរោគសួតនិងកាត់បន្ថយអត្រាស្លាប់ ដែលនៅតែមានប្រយោជន៍សម្រាប់ការការពារនិងព្យាបាល ។
លើសពីនេះការស្រាវជ្រាវចំនួន ៣ បានបង្ហាញ ៨៦ភាគរយ នៃប្រសិទ្ធភាពការពារការឆ្លងមេរោគ និង ២៧ ទៀតបានរកឃើញថា ៧២ភាគរយ នៃការធូរស្រាលរោគសញ្ញាត្រូវបានព្យាបាលចំពោះអ្នកជំងឺដែលឆ្លង និងឯកសារ ២៥ ផ្សេងទៀតបានគេរកឃើញថា កាត់បន្ថយមរណភាព ៥៨ ភាគរយ ។
ថ្នាំ ivermectin ត្រូវបានប្រើប្រាស់ដោយមនុស្សជាងមួយម៉ឺននាក់ នៅក្នុងប្រទេសជាច្រើន រួមមាន អាមេរិក ជប៉ុន អាល្លឺម៉ង់ អាហ្វ្រិក ឥណ្ឌូនេស៊ី និងឥណ្ឌា ដោយប្រៀបធៀបប្រសិទ្ធភាពរបស់វា ជាមួយនឹងការព្យាបាលតាមស្តង់ដារ។

ទោះយ៉ាងណា ថៃ ក៏មិនបានហាមឃាត់ថ្នាំ Ivermectin ក្រោមការណែនាំអំពីការព្យាបាលរបស់ខ្លួនលើអ្នកជំងឺកូវីដទេ ប៉ុន្តែបានកត់សម្គាល់ថា ថ្នាំនេះគួរតែត្រូវប្រើ តាមការណែនាំរបស់វេជ្ជបណ្ឌិត ។
ទន្ទឹមនោះ អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនមិនទាន់អនុម័តឲ្យប្រើថ្នាំ Ivermectin ជាថ្នាំសម្រាប់ព្យាបាលជំងឺកូវីដនោះទេ ដោយនិយាយថា ភស្តុតាងបច្ចុប្បន្នស្ដីពីការប្រើប្រាស់ថ្នាំ Ivermectin គឺមិនសមហេតុផលឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ថៃ សិក្សាយកថ្នាំសម្លាប់ប៉ារ៉ាស៊ីតក្នុងខ្លួនសត្វ ទៅព្យាបាលអ្នកជំងឺ កូវីដ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១១ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


