អ្នកជំងឺដែលផ្ទុកវីរុសកូវីដក្នុងសួតកាន់តែខ្ពស់ អាចបណ្ដាលឲ្យស្លាប់ងាយឬដោយមិនដឹងខ្លួន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អ្នកជំងឺដែលផ្ទុកវីរុសកូវីដក្នុងសួតកាន់តែខ្ពស់ អាចបណ្ដាលឲ្យស្លាប់ងាយឬដោយមិនដឹងខ្លួន

បានផុស

នៅ

ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ចំនួនវីរុសកូវីដ ១៩ កាន់តែខ្ពស់នៅក្នុងសួត គឺជាការរួមចំណែកយ៉ាងសំខាន់ ដល់ការស្លាប់ងាយឬអាចបណ្ដាលឲ្យស្លាប់មិនដឹងខ្លួនរបស់អ្នកជំងឺកូវីដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរកឃើញនេះគឺដូចនឹងទ្រឹស្តីមុនៗ ដែលថា ​ការឆ្លងមេរោគ​ដំណាល​គ្នា​ដូចជា​ជំងឺរលាកសួត ​ឬ​ការ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​មាន​ប្រតិកម្ម​ខ្លាំង​ គឺ​ជា​កត្តា​សំខាន់​ក្នុង​ការ​ស្លាប់​របស់​អ្នក​ឈឺ​ដោយ​កូវីដ ។

ដើម្បីឈានដល់ការ​សន្និដ្ឋាន​នេះ​ ក្រុម​អ្នក​ស៊ើបអង្កេត​បាន​វិភាគ​សំណាក​បាក់តេរី​និង​ផ្សិត​ពី​សួត​របស់​អ្នក​ជំងឺ​កូវីដ ចំនួន ៥៨៩ នាក់​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​ និង​ត្រូវ​ការ​ដកដង្ហើម​ចេញចូល​តាម​ម៉ាស៊ីន។

ជា​មធ្យម​អ្នក​ជំងឺ​ដែល​ស្លាប់​មាន​ចំនួន​វីរុស ១០ ដង​នៅ​ក្នុង​ផ្លូវ​ដង្ហើម​ ទាប​ជាង​អ្នក​ដែល​រួច​ជីវិត​ពី​ជំងឺ​របស់​ពួកគេ។

អ្នកនិពន្ធ Imran Sulaiman ជា​សាស្ត្រាចារ្យ​ជំនួយ​នៅ​ផ្នែក​វេជ្ជសាស្ត្រ​របស់ NYU Langone Health បាន​និយាយ​ថា “ការ​រក​ឃើញ​របស់​យើង​បង្ហាញ​ថា ​ការ​បរាជ័យ​របស់​រាង​កាយ​ក្នុង​ការ​ទប់ទល់​នឹង​មេរោគ​មួយ​ចំនួន​ធំ ​ដែល​ចូល​ក្នុង​សួត ​គឺ​ភាគច្រើន​ទទួល​ខុសត្រូវ​ចំពោះ​ការ​ស្លាប់​របស់​កូវីដ​នៅ​ក្នុង​រោគរាតត្បាត​នេះ” ។

ទោះយ៉ាងណា​ មិន​មាន​ភស្តុតាង​នៃ​ការ​ឆ្លង​មេរោគបាក់តេរី​បន្ទាប់បន្សំ​ ដែល​ជា​មូលហេតុ​នៃ​ការ​ស្លាប់​នោះ​ទេ។ ប៉ុន្តែ​នេះ​អាច​បណ្ដាល​មក​ពី​អ្នក​ជំងឺ​ បាន​ទទួល​ថ្នាំ​អង់ទីប៊ីយ៉ូទីក​ច្រើន។ ការ​សិក្សា​នេះ​បាន​រាប់​បញ្ចូល​តែ​អ្នក​ជំងឺ​ដែល​បាន​រួច​ជីវិត​ ពី​ការ​សម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យ​រយៈ​ពេល​ពីរ​សប្ដាហ៍​ដំបូង ​ដូច្នេះ​វា​អាច​ទៅ​រួច​ដែល​ការ​ឆ្លង​មេរោគ​បាក់តេរី​ ឬ​ប្រតិកម្ម​អូតូអ៊ុយមីន​ អាច​ដើរ​តួ​សំខាន់​ក្នុង​ការ​ស្លាប់​របស់អ្នកជំងឺ​កូវីដ​ ១៩៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖UPI

ចុចអាន៖មកដឹងពីពាក្យចចាមអារ៉ាមជុំវិញវ៉ាក់សាំងកូវីដ ខុសពីការពិតទាំងស្រុង

ចុចអាន៖ប្រកាន់គោលការណ៍ ៣ ធំៗនេះ ធានាថាដូសទីប៉ុន្មានក៏ដោយ សុទ្ធតែមានប្រសិទ្ធភាពខ្លាំងក្លា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ដឹង​មូលហេតុ​អំពី​យុវជន​វ័យ​១៥​ឆ្នាំ​បាន​ធ្វើ​អត្តឃាត​ចង.ក​សម្លាប់​ខ្លួន​ទាំង​ខ្លួន​នៅ​វ័យក្មេង

កីឡា៧ ម៉ោង មុន

ពិតជា​ខ្លាំង​មែន​! Superbon ផ្ដួល Petrosyan យក​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង ONE Featherweight ត្រឹម​ដើម​ទឹក​ទី​២

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ភាព​ល្បី​រន្ទឺ​របស់​លោកស្រី ឌី សា​វ៉េ​ត ធ្វើ​ឲ្យ​លេច ធ្លោ​ក្នុងសង្គម​ថៃ​កាលពី​ទសវត្ស​៧០

ព័ត៌មានជាតិ៩ ម៉ោង មុន

ឃាត់ខ្លួន​ជនជាតិ​ថៃ ៧នាក់ ដែល​មកពី​ខេត្ត​សមុទ្រ​ប្រា​កាន បម្រុង​លប​ឆ្លងដែន​មក​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

រថយន្ត ​ម៉ូតូ​ និង​កង់​បី​សរុប​៧​គ្រឿង បុក​រុញ​បន្ត​គ្នា​របួស​ធ្ងន់ធ្ងរ​២​នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services