សុខភាព
ដុកទ័រ បង្ហាញពីរោគសញ្ញាកូវីដធ្លាក់ចូលក្នុងសួត ហើយអាចធ្ងន់ធ្ងរ
លោកវេជ្ជបណ្ឌិត Somsak Oraksilp អគ្គនាយកនៃនាយកដ្ឋានសេវាកម្មវេជ្ជសាស្ត្រ មានប្រសាសន៍ថា មនុស្សម្នាក់ៗនឹងមានរោគសញ្ញាខុសៗគ្នា អាស្រ័យលើកត្តាជាច្រើនដូចជា ភាពស៊ាំ និងជំងឺមូលដ្ឋានរបស់អ្នកជំងឺ។ ប្រសិនបើអ្នកមានអារម្មណ៍ថាតឹងទ្រូង ពិបាកដកដង្ហើម ហត់នឿយ អស់កម្លាំង កម្រិតអុកស៊ីសែនក្នុងឈាមចុះទាបជាងធម្មតា នោះបង្ហាញថា កូវីដកំពុងរីករាលដាលចូលទៅក្នុងសួតហើយ។

ការរីករាលដាលនៃជំងឺកូវីដ -១៩
អាចឆ្លងតាមរយៈការដកដង្ហើមចូលតាមរន្ធច្រមុះ ចូលក្នុងសួតពីការក្អក ការកណ្ដាស់ ការបញ្ចេញទឹកមាត់ឬការប៉ះពាល់នឹងការសំងាត់របស់មនុស្សដែលមានជំងឺកូវីដ។ បន្ទាប់ពីឆ្លងមេរោគអ្នកជំងឺប្រហែលជាមិនមានរោគសញ្ញាទូទៅដូចជា គ្រុនក្ដៅ ក្អក ឈឺបំពង់ក ច្រមុះមិនមានក្លិន អណ្ដាតមិនមានរសជាតិជាដើម។
ក្រុមដែលមានហានិភ័យនៃការចម្លងមេរោគកូវីដ ១៩ ចូលទៅក្នុងសួត
អ្នកដែលមានហានិភ័យ បង្កឲ្យមានភាពធ្ងន់ធ្ងរនៃជំងឺ និងការឆ្លងមេរោគអាចចូលទៅក្នុងសួតគឺមនុស្សចាស់ និងអ្នកដែលមានជំងឺរួមគ្នារួមមាន ធាត់ លើសឈាម ទឹកនោមផ្អែម ផ្លូវដង្ហើមរ៉ាំរ៉ៃ សរសៃឈាមបេះដូង តម្រងនោមរ៉ាំរ៉ៃ ខួរក្បាល មហារីកគ្រប់ប្រភេទ និងអ្នកដែលមានអភ័យឯកសិទ្ធិទាប ដូច្នេះក្រុមហានិភ័យទាំងនេះគួរតែប្រយ័ត្នជាងមនុស្សធម្មតា។ ពីព្រោះប្រសិនបើការឆ្លងបានចូលទៅក្នុងសួត អាចប៉ះពាល់ដល់ប្រព័ន្ធខាងក្នុងផ្សេងទៀតនៃរាងកាយ។
កូវីដ -១៩ ចូលសួត តើមានរោគសញ្ញាអ្វីខ្លះ?
សួតនៅក្នុងរាងកាយដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្លាស់ប្ដូរអុកស៊ីសែននៅក្នុងឈាម។ ប្រសិនបើអ្នកជំងឺកូវីដ រកឃើញថាបានឆ្លងមេរោគចូលសួត នឹងបណ្ដាលឲ្យអ្នកជំងឺមានរោគសញ្ញាដូចខាងក្រោម៖ អស់កម្លាំង ដង្ហើមខ្លីៗ ឈឺទ្រូង ថយចុះកម្រិតអុកស៊ីសែនក្នុងឈាម។ ប្រសិនបើកម្រិតអុកស៊ីសែននៅក្នុងឈាមត្រូវបានកាត់បន្ថយច្រើនពេក ឧទាហរណ៍អុកស៊ីសែនតិចទៅខួរក្បាល នឹងបណ្តាលឲ្យមានជំងឺធ្លាក់ទឹកចិត្ត មានអារម្មណ៍អស់កម្លាំង។ ធម្មតាកម្រិតនៃអុកស៊ីសែននៅក្នុងឈាមរបស់រាងកាយគឺ ៩៧-១០០ភាគរយ (អុកស៊ីម៉ែតចុងម្រាមដៃ) ។

វិធីងាយស្រួលក្នុងការធ្វើតេស្តរកកូវីដ អាចដឹងថាមាននៅក្នុងសួត
ដើម្បីពិនិត្យមើលថា តើកូវីដបានទៅដល់សួតហើយឬនៅ សូមព្យាយាមធ្វើលំហាត់ប្រាណស្រាលៗ ដូចជាដើរឲ្យបានលឿន ៦ នាទី ព្រោះការដើររយៈពេល ៦ នាទី គឺគ្រប់គ្រាន់ដើម្បីបង្ហាញពីបញ្ហាមិនប្រក្រតី។ ការផ្លាស់ប្តូរអុកស៊ីសែន នៅពេលមានភាពមិនប្រក្រតីកើតឡើងនៅក្នុងថង់ខ្យល់នៅក្នុងសួត (Alveoli) ការផ្លាស់ប្ដូរអុកស៊ីសែនត្រូវបានកាត់បន្ថយ។ ដូច្នេះប្រសិនបើមានជំងឺសួត ឬការឆ្លងមេរោគនៅក្នុងសួត កម្រិតអុកស៊ីសែននៅក្នុងឈាមនឹងទាបជាងកម្រិតធម្មតា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកជំងឺដែលផ្ទុកវីរុសកូវីដក្នុងសួតកាន់តែខ្ពស់ អាចបណ្ដាលឲ្យស្លាប់ងាយឬដោយមិនដឹងខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


