សុខភាព
អូមីក្រុង និង ដែលតា ធ្វើឱ្យសួតរងផលប៉ះពាល់ផ្សេងគ្នា ត្រូវដឹង
ប្រភពពី newsncr បានឱ្យដឹងថា ក្រោយពីឆ្លងវីរុសបំប្លែងខ្លួន អូមីក្រុង អ្នកជំងឺនឹងរងផលប៉ះពាល់សួតខុសគ្នា ពីវីរុសបំប្លែងខ្លួន ដែលតា ខណៈ ដែលតា ហាក់មានសភាពធ្ងន់ធ្ងរជាង អូមីក្រុង។ នេះបើតាមការពន្យល់របស់វេជ្ជបណ្ឌិត Ajay Kumar អ្នកជំនាញខាងជំងឺកូវីដ-១៩ មកពីមជ្ឈមណ្ឌលស្រាវជ្រាវ និងថែទាំជំងឺរបស់ឥណ្ឌា។

វេជ្ជបណ្ឌិតរូបនេះពន្យល់ថា ផលប៉ះពាល់ទៅលើសួតរបស់អ្នកឆ្លង ដែលតា មានភាពធ្ងន់ធ្ងររហ័សណាស់។ ចំពោះអ្នកជំងឺធ្ងន់ធ្ងរ ក្រោយបញ្ជូនទៅមន្ទីរពេទ្យ ពួកគេត្រូវស្កេនភ្លាមៗ ចំណែកកម្រិតអុកស៊ីហ្សែនក្នុងខ្លួន ក៏ធ្លាក់ចុះលឿនផងដែរ។
ដោយឡែក អូមីក្រុង វិញមិនបង្កការខូចខាតដល់សួតខ្លាំងប៉ុន្មានឡើយ ខណៈវីរុសនេះប៉ះពាល់ទៅលើផ្លូវដង្ហើមផ្នែកខាងលើច្រើនជាង ប៉ុន្តែអាចបង្កឱ្យមានជំងឺផ្សេងរយៈពេលវែងដូចជា រលាកទងសួត និងបេះដូងលោតញាប់។
ចំពោះមូលហេតុនៃការប៉ះពាល់សួតបណ្ដាលមកពីវីរុសបំប្លែងខ្លួនទាំងពីរប្រភេទនេះ ក៏ព្រោះតែអ្នកជំងឺឆ្លង ដែលតា មានអាការគ្រុនក្តៅខ្លាំង និងមិនងាយថមថយ ក្នុងរយៈពេលជាច្រើនថ្ងៃ រហូតដល់ ១០ ទៅ ១២ថ្ងៃ ខណៈ អូមីក្រុង មិនមានរោគសញ្ញាយូរបែបនេះទេ ហើយវានឹងបញ្ចប់រោគសញ្ញាក្នុងរយៈពេលត្រឹម ៣ ទៅ ៤ ថ្ងៃប៉ុណ្ណោះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ហេតុផល ៥ យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


