សុខភាព
មើលរូបថត សួត អ្នកជំងឺកូវីដដែលបានចាក់វ៉ាក់សាំង និងអ្នកមិនចាក់ ទើបដឹងខុសគ្នាកម្រិតណា
គ្រូពេទ្យម្នាក់នៅទីក្រុង St. Louis នៃរដ្ឋ Missouri បានចែករំលែករូបថតកាំរស្មី X របស់អ្នកជំងឺកូវីដ ដើម្បីបង្ហាញឲ្យឃើញថា តើវ៉ាក់សាំងមានប្រសិទ្ធភាពប៉ុនណា។

លោកវេជ្ជបណ្ឌិត Ghassan Kamel ប្រធានផ្នែកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ SSM Health SLU Hospital ក្នុងទីក្រុង St. Louis បានប្រៀបធៀបរូបថតកាំរស្មី X ចំនួន២សន្លឹក រវាងអ្នកជំងឺកូវីដដែលម្នាក់បានចាក់វ៉ាក់សាំង និងម្នាក់ទៀតមិនបានចាក់វ៉ាក់សាំង។
នៅក្នុងខ្លួនអ្នកមិនបានចាក់វ៉ាក់សាំង រូបភាពមានសភាពដូចពពកពណ៌ស ដែលលោកវេជ្ជបណ្ឌិត Kamel បានពន្យល់ថា អាចជាបាក់តេរី ទឹករំអិល ឬស្លេស។

លោកវេជ្ជបណ្ឌិត Kamel និយាយថា “ពួកគេត្រូវការអុកស៊ីសែន ហើយពេលខ្លះពួកគេត្រូវការលើសពីអុកស៊ីសែនទៅទៀត។ ពួកគេអាចតម្រូវឲ្យដាក់ម៉ាស៊ីនជំនួយខ្យល់ដកដង្ហើម ឬដាក់បំពង់ស្រូបខ្យល់អាកាស និងឧបករណ៍សង្គ្រោះជីវិតផ្សេងទៀត”។
ទោះបីជាយ៉ាងណាក៏ដោយ រូបភាពរបស់អ្នកបានចាក់វ៉ាក់សាំង គឺច្បាស់ស្រឡះជាងនេះ។ ដូចដែលវេជ្ជបណ្ឌិត Kamel បានពន្យល់អញ្ចឹង សួតមានពណ៌ខ្មៅនៅក្នុងកាំរស្មី X នៅពេលដែលពោរពេញទៅដោយខ្យល់។

យោងតាមលោកវេជ្ជបណ្ឌិត Kamel, បុគ្គលចាក់វ៉ាក់សាំងដែលធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ភាគច្រើនមិនត្រូវការការថែទាំចាំបាច់ដូចអ្នកជំងឺដែលមិនបានចាក់វ៉ាក់សាំងទេ ប្រសិនបើពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ អ្នកជំងឺដែលបានចាក់វ៉ាក់សាំង កម្រត្រូវបានបញ្ជូនទៅបន្ទប់ ICU ឬដាក់ឧបករណ៍ជំនួយណាស់ លុះត្រាតែពួកគេមានលក្ខខណ្ឌសុខភាពពីមុនឬ មិនមានប្រព័ន្ធភាពស៊ាំខ្លាំងក្លា។
លោកសង្ឃឹមថា តាមរយៈការចែករំលែករូបភាពនេះ លោកនឹងអាចបញ្ចុះបញ្ចូលមនុស្សកាន់តែច្រើនឲ្យទៅចាក់វ៉ាក់សាំង ព្រោះវីរុសបំប្លែងខ្លួន Delta កំពុងរីករាលដាលពាសពេញពិភពលោក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ People
ចុចអាន៖ អារ៉ាប់រួម ត្រៀមចាក់ដូសទី ៣ ដល់អ្នកមានហានិភ័យខ្ពស់ ក្រោយចាក់ដូសទី ២ ហើយរយៈពេល ៣ ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា៩ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


