សុខភាព
មានទម្លាប់ថែសួត ៤នេះ ទោះវីរុសវាយលុក ក៏សួតមិនទ្រុឌទ្រោម
យើងដឹងហើយថា រាងកាយត្រូវការអុកស៊ីសែនដើម្បីដំណើរការ ហើយសួតមានតួនាទីជួយយើងដកដង្ហើមចេញចូលពីមួយថ្ងៃទៅមួយថ្ងៃ។ ជាទូទៅ សួតមានសារសំខាន់ណាស់សម្រាប់យើង ហើយកាន់តែសំខាន់ក្នុងពេលមានវីរុសវាយលុកសុខភាពផ្លូវដង្ហើមទៀត ហេតុនេះហើយយើងគួរមានទម្លាប់ថែសួត ៤ យ៉ាង ដើម្បីជួយសួតមានសុខភាពល្អ ទោះឆ្លងវីរុសចូលក៏មិនសូវប៉ះពាល់ធ្ងន់ធ្ងរ។
១. ឈប់ជក់បារី

ការឈប់ជក់បារីជាទម្លាប់ថែសួតសំខាន់បំផុតដែលគ្នាយើងអាចធ្វើបានសម្រាប់សួតយើងមានសុខភាពល្អ។ ការជក់បារី ជាមូលហេតុទី១ នៃជំងឺមហារីកសួត ក៏ដូចជាជំងឺស្ទះសួតរ៉ាំរ៉ៃ (COPD) និងជំងឺសួតដទៃទៀតដែរ។ តាមរយៈការឈប់ជក់បារី យើងអាចកាត់បន្ថយកត្តាប្រឈមបានយ៉ាងច្រើនពីការបង្កជំងឺដំបូង និងការស្លាប់មុនអាយុ។ ការជក់បារីក៏អាចធ្វើឲ្យយើងប្រឈមនឹងជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាលផងដែរ។
២. ហាត់ប្រាណទៀងទាត់

ការហាត់ប្រាណ ពិសេសលំហាត់ប្រាណបែប aerobic គឺសំខាន់ណាស់សម្រាប់សុខភាពផ្លូវដង្ហើមរបស់យើង។ មូលហេតុមួយក្នុងចំណោមហេតុផលទូទៅបំផុតដែលមនុស្សមួយចំនួនទៅជួបគ្រូពេទ្យសួតគឺថា ពួកគេមានអារម្មណ៍ថាពិបាកដកដង្ហើម ឬដង្ហក់ៗ។ ជាមួយនឹងការបង្កើតទម្លាប់ថែសួតដោយការហាត់ប្រាណ យើងអាចហ្វឹកហាត់សួតរបស់យើង បង្កើនសមត្ថភាពសួតឲ្យកាន់តែរឹងមាំ។
៣. ដឹងពីប្រវត្តិគ្រួសារខ្លួន
ពិតជាចាំបាច់ណាស់ដែលយើងគួរដឹងពីប្រភេទជំងឺសួតដែលមានក្នុងប្រវត្តិគ្រួសារ ដើម្បីផ្ដល់ភាពងាយស្រួលដល់យើងពេលទៅពិនិត្យសុខភាព។ ក្នុងករណីខ្លះ មានជម្រើសពិនិត្យរកមើលជំងឺមហារីកសួត ហើយអាចមានកត្តាហ្សែនទៅនឹងជំងឺស្ទះសួតរ៉ាំរ៉ៃ (COPD) ដំណាក់កាលដំបូង។ ការពិនិត្យសុខភាពមុនពេលកំណត់អាចឲ្យយើងដឹងពីជំងឺមុន និងអាចព្យាបាលទាន់ពេលវេលា។
៤. បង្ការការឆ្លងមេរោគ

យើងត្រូវមានទម្លាប់ថែសួតឲ្យបានល្អពីមេរោគនានា ជាពិសេសក្នុងពេលនេះដែលមានការរាលដាលពីវីរុសបំប្លែងថ្មី Omicron នៃវីរុសកូវីដ-១៩។ អ្វីដែលយើងគួរធ្វើមានដូចជា៖
– លាងដៃជាមួយសាប៊ូនឹងទឹកស្អាត ឬអាចប្រើអាល់កុល ឬជែលលាងដៃ ឲ្យបានញឹកញាប់ តាមដែរអាចធ្វើទៅបាន។
– ចៀសវាងកន្លែងមានមនុស្សច្រើន (ពិសេស ក្នុងរដូវងាយកើតជំងឺផ្ដាសាយ)។
– ដុសសម្អាតធ្មេញឲ្យបានយ៉ាងតិច ២/ថ្ងៃ។ ការធ្វើអនាម័យមាត់ស្អាត អាចទប់ស្កាត់មេរោគបង្កជាជំងឺបាន។
– ចាក់វ៉ាក់សាំងការពារខ្លួនពីជំងឺតាមការណែនាំ។
– មើលថែសុខភាពខ្លួនឯងឲ្យបានល្អ ក្នុងករណីឈឺ ចៀសវាងចម្លងមនុស្សជុំវិញខ្លួន។
ជាចុងក្រោយ ដោយសារតែពេលនេះមានការវាយលុកពីវីរុសបំប្លែងថ្មី Omicron ថែមពីលើជំងឺកូវីដ-១៩ ធម្មតា គ្នាយើងគួរតែមានរបបអាហារត្រឹមត្រូវ និងគប្បីបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីការពារខ្លួនយើង ក៏ដូចជាមនុស្សជាទីស្រលាញ់ពីវីរុសផ្លូវដង្ហើមដ៏កាចសាហាវនេះ ទោះបីយើងចាក់វ៉ាក់សាំងរួចរាល់ហើយក៏ដោយ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


