ព័ត៌មានអន្ដរជាតិ
ឯកសារសម្ងាត់របស់ FBI បង្ហាញពីទំនាក់ទំនងរបស់អារ៉ាប៊ីសាអ៊ូឌីត ទៅនឹងការវាយប្រហារ ថ្ងៃ១១ កញ្ញា
FBI បានបញ្ចេញឯកសារសម្ងាត់ថ្មីមួយ អំពីការវាយប្រហារថ្ងៃទី១១ខែកញ្ញា ដោយបង្ហាញលម្អិតអំពីការគាំទ្រផ្នែកភស្តុភារ ទៅឲ្យចោរប្លន់ជនជាតិអារ៉ាប៊ីសាអ៊ូឌីតពីរនាក់ ដែលឈានទៅដល់ប្រតិបត្តិការភេរវកម្ម។
ឯកសារកម្រាស់១៦ទំព័រនេះ គឺជាកំណត់ត្រាស៊ើបអង្កេតដំបូងបំផុត ដែលត្រូវបានចែករំលែកចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាកាលពីសប្តាហ៍មុន ឲ្យមានការត្រួតពិនិត្យឡើងវិញ អំពីឯកសារពាក់ព័ន្ធការវាយប្រហារថ្ងៃទី១១ខែកញ្ញា។

ឯកសារនេះ បានសង្ខេបបទសម្ភាសន៍របស់ FBI ក្នុងឆ្នាំ២០១៥ ជាមួយបុរសម្នាក់ ដែលមានទំនាក់ទំនងទៀងទាត់ជាមួយជនជាតិអារ៉ាប៊ីសាអ៊ូឌីតនៅសហរដ្ឋអាមេរិក។ បុរសម្នាក់នោះ បានជួយលោក Nawaf al-Hazmi និង Khalid al-Mihdhar ដែលជាចោរប្លន់ដំបូង បានមកដល់សហរដ្ឋអាមេរិក។
ឯកសារនេះ លម្អិតអំពីទំនាក់ទំនងរវាងក្រុមចោរប្លន់ ជាមួយសហការីអារ៉ាប៊ីសាអ៊ូឌីត នៅសហរដ្ឋអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនបានផ្តល់ភស្តុតាងដែលថា មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់អារ៉ាប៊ីសាអ៊ូឌីត ជាប់ពាក់ព័ន្ធនឹងការផ្សំគំនិតក្នុងការវាយប្រហារនេះទេ។
ឯកសារនេះ ត្រូវបានបញ្ចេញមិនយូរប៉ុន្មាន បន្ទាប់ពីលោក បៃដិន ប្រារព្ធខួបលើកទី២០ នៃការវាយប្រហារភេរវកម្ម។

រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត ដែលបានបដិសេធជាយូរមកហើយថាមិនមានតួនាទីណាមួយនៅក្នុងការវាយប្រហារនោះ គឺមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយឡើយ។
ស្ថានទូតអារ៉ាប៊ីសាអ៊ូឌីតនៅទីក្រុង វ៉ាស៊ីនតោន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍មុនពេលឯកសារនេះត្រូវបានចេញផ្សាយថា ខ្លួនស្វាគមន៍ចំពោះការបង្ហាញកំណត់ត្រានេះ ដើម្បីបញ្ចប់ការចោទប្រកាន់គ្មានមូលដ្ឋានប្រឆាំងនឹងព្រះរាជាណាចក្រនេះម្តងហើយម្តងទៀត។
ការលើកឡើងណាមួយ ដែលថាអារ៉ាប៊ីសាអ៊ូឌីត ជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនេះគឺ “ខុសទាំងស្រុង”។

របាយការណ៍របស់គណៈកម្មការ ៩/១១ មិនបានរកឃើញភស្តុតាងថា មេដឹកនាំអារ៉ាប៊ីសាអ៊ូឌីត ពាក់ព័ន្ធក្នុងការវាយប្រហារនេះឡើយ ប៉ុន្តែនិយាយថា ជនជាតិអារ៉ាប៊ីសាអូឌីតបានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់មូលនិធិដល់ក្រុមអាល់កៃដា។
ព័ត៌មានបន្ថែមអំពីការវាយប្រហារនេះ អាចនឹងលេចចេញក្នុងពេលឆាប់ៗ ដោយសារតែលោក បៃដិន បានបញ្ជាឲ្យក្រសួងយុត្តិធម៌និងទីភ្នាក់ងារដទៃទៀត ពិនិត្យមើលឡើងវិញថាតើឯកសារណាខ្លះដែលអាចត្រូវបានបញ្ចេញជាសាធារណៈក្នុងរយៈពេលប្រាំមួយខែខាងមុខ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NBC
ចុចអាន៖ ២០ឆ្នាំនៅតែឈឺចាប់៖ ជីកកកាយ មូលហេតុដែល អាល់កៃដា វាយប្រហារភេរវកម្ម លើ អាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


