Connect with us

ព័ត៌មានអន្ដរជាតិ

FBI ផ្តល់រង្វាន់ ១០ម៉ឺនដុល្លារ សម្រាប់ព័ត៌មានឈានដល់ការចាប់ខ្លួនឃាតក សម្លាប់ជំនិតលោក ត្រាំ

បានផុស

នៅ

តាមការផ្សាយរបស់ Business Insider, FBI បានប្រកាសផ្តល់រង្វាន់ជាទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិក សម្រាប់ព័ត៌មានឈានដល់ការចាប់ខ្លួនឃាតក ដែលសម្លាប់លោក Charlie Kirk។

ពិធីគោរពវិញ្ញាណក្ខន្ធលោក Charlie Kirk (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Charlie ត្រូវបានគេបាញ់សម្លាប់អំឡុងពេលលោកចូលរួមក្នុងព្រឹត្តិការណ៍មួយនៅឯសកលវិទ្យាល័យ Utah Valley កាលពីថ្ងៃពុធទី១០ខែកញ្ញាឆ្នាំ២០២៥។

ភ្លាមៗនោះ FBI​ បានបញ្ជាក់ពីការចាប់ខ្លួនជនសង្ស័យ ប៉ុន្តែក្រោយមកក៏ដោះលែងវិញ ព្រោះថា មិនបានរកឃើញព័ស្តុតាងគ្រប់គ្រាន់ ដើម្បីចោទប្រកាន់។

យ៉ាងណា ពេលនេះ FBI បានបញ្ចេញរូបរបស់ជនសង្ស័យ ហើយថែមទាំងប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន ១០ម៉ឺនដុល្លារទៀតផង បើនរណាផ្តល់ព័ត៌មានឈានដល់ការចាប់ខ្លួនឃាតក។

ជនសង្ស័យ (រូបថត៖ FBI)

ការិយាល័យ FBI ប្រចាំទីក្រុង Salt Lake បានសរសេរនៅលើទំព័រ X ថា «យើងស្នើសុំជំនួយពីសាធារណៈជនក្នុងការកំណត់អត្តសញ្ញាណបុគ្គលដែលគួរឲ្យសង្ស័យ ទាក់ទងនឹងការបាញ់សម្លាប់ Charlie Kirk នៅសាកលវិទ្យាល័យ Utah Valley»។

មុននេះ អាជ្ញាធរអាមេរិកនិយាយថា ពួកគេរកឃើញកាំភ្លើងវែងមួយដើម ដែលជឿថា ឃាតកប្រើដើម្បីសម្លាប់លោក Kirk ហើយក៏មានវីដេអូរបស់ជនសង្ស័យដែរ ប៉ុន្តែមិនទាន់បញ្ចេញជាសាធារណៈទេ។

សូមជម្រាបថា លោក Charlie Kirk កើតនៅឆ្នាំ ១៩៩៣ ក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក។ លោកបានចាប់ផ្តើមអាជីពជាសកម្មជននយោបាយតាំងពីវ័យក្មេង រហូតក្លាយជាជំនិតរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

លោក Charlie Kirk (រូបថត៖ Reuters)

លោកមានឥទ្ធិពលខ្លាំងនៅលើបណ្តាញសង្គម ដោយសារការបញ្ចេញមតិទៅលើបញ្ហានយោបាយ និងសង្គមនាពេលបច្ចុប្បន្ន។

លោក Kirk បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលោក ត្រាំ ឲ្យទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីចុងក្រោយនេះ តាមរយៈការជួយកៀរគរអ្នកបោះឆ្នោតវ័យក្មេង។ លោកបានបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយត្រាំ និងក្រុមគ្រួសាររបស់គាត់ក្នុងអំឡុងអាណត្តិទីមួយ ហើយបានក្លាយជាឥស្សរជនដ៏មានឥទ្ធិពលបំផុតម្នាក់ ក្នុងការកសាងនយោបាយយុវជនអភិរក្សនិយមនៅសហរដ្ឋអាមេរិក៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម