ព័ត៌មានអន្ដរជាតិ
FBI ចាប់ខ្លួនបុរសម្នាក់ ដែលរៀបផែនការវាយប្រហារភេរវកម្ម នៅថ្ងៃបោះឆ្នោតអាមេរិក
កាលពីថ្ងៃអង្គារទី៨ខែតុលាឆ្នាំ២០២៤ FBI បានចាប់ខ្លួនជនជាតិអាហ្វហ្គានីស្ថានម្នាក់ឈ្មោះ Nasir Ahmad Tawhedi បន្ទាប់ពីទទួលព័ត៌មានសម្ងាត់ថា បុរសអាយុ២៧ឆ្នាំរូបនេះ រៀបផែនការវាយប្រហារភេរវកម្មនៅថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នាខែក្រោយ។

សារព័ត៌មាន AP ផ្សាយថា បុរសម្នាក់នេះ បានចូលមកសហរដ្ឋអាមេរិកកាលពីឆ្នាំ២០២១ តាមវីសាអន្តោប្រវេសន៍ពិសេស ហើយត្រូវចាប់ខ្លួននៅរដ្ឋ Oklahoma និងចោទថា មានទំនាក់ទំនងជាមួយក្រុមរដ្ឋឥស្លាម។
យោងតាម FBI, Tawhedi បានចំណាយពេលឆែកអ៊ីនធើណិត មើលពីរបៀប Hack ប្រព័ន្ធកាមេរ៉ានៅក្នុងទីក្រុង វ៉ាស៊ីនតោន និងរដ្ឋទាំងឡាយណា ដែលមិនត្រូវការអាជ្ញាប័ណ្ណកាំភ្លើង។
ក្រោយមកនៅក្នុងខែសីហា, Tawhedi បានចាប់ផ្តើមទាក់ទងជាមួយគណនី Telegram មួយដែលប្រកាសជ្រើសរើសសមាជិកក្រុម ISIS។ ភ្នាក់ងារ FBI ក៏ទទួលបានសារថា Tawhedi និងម្ចាស់គណនី បានពិភាក្សាគ្នាពីរបៀបប្រើប្រាស់កាំភ្លើង ហើយលោក Tawhedi ក៏ស្នើឲ្យក្រុម ISIS រកនរណាម្នាក់ មើលថែគ្រួសាររបស់គាត់នាពេលអនាគតផងដែរ។

ចុងក្រោយភ្នាក់ងារ FBI ក៏បន្លំខ្លួនធ្វើជាអ្នកលក់អាវុធ ហើយ Tawhedi បានទិញកាំភ្លើង AK-47 ចំនួន២ដើម ព្រមទាំងគ្រាប់កាំភ្លើងដើម្បីយកទៅអនុវត្តផែនការវាយប្រហារ ទើបចុងក្រោយឈានដល់ការចាប់ខ្លួនគាត់តែម្តង។
អំឡុងពេល FBI សាកសួរ, Tawhedi សារភាពថា គាត់មានគម្រោងលក់ទ្រព្យសម្បត្តិទាំងអស់នៅអាមេរិក ហើយបញ្ជូនប្រពន្ធនិងកូនរបស់គាត់ទៅអាហ្វហ្គានីស្ថានវិញ។ គាត់និយាយថា គាត់មានគម្រោងប្តូរជីវិតបើកការវាយប្រហារហិង្សា សំដៅលើកន្លែងដែលមានមនុស្សច្រើន។
សូមបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ខែវិច្ឆិកា ហើយព្រឹត្តិការណ៍នោះនឹងក្លាយជារបត់នយោបាយសកលលោក ក្នុងពេលដែលសង្គ្រាម អំពើហិង្សានយោបាយ និងជម្លោះនានា កើតរីករាលដាលស្ទើរជុំវិញសកលលោក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ ប្រកាសមិនឈរឈ្មោះជាលើកទី៤ បើចាញ់ឆ្នោតខែវិច្ឆិកា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


