ព័ត៌មានអន្ដរជាតិ
ខ្មាន់កាំភ្លើងមិនស្គាល់មុខបាញ់សម្លាប់សមាជិកក្រុម តាលីបង់ នៅ អាហ្វហ្គានីស្ថាន
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃពុធនេះថា មនុស្ស ៣ នាក់ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់មុខបាញ់សម្លាប់នៅទីក្រុង Jalalabad រដ្ឋធានីនៃខេត្ត Nangarhar របស់ប្រទេសអាហ្វហ្គានីស្ថាន ។

សារព័ត៌មាន Tolo News បានរាយការណ៍ដោយដកស្រង់សម្តីអ្នកស្រុកថា “ការបាញ់ប្រហារនេះបានកើតឡើងនៅតំបន់មួយក្បែរជំរុំយោធា ។
សារព័ត៌មាន Tolo News បានរាយការណ៍ទៀតថា ឧបទ្ទវហេតុនេះបណ្តាលឲ្យស្លាប់សមាជិកតាលីបង់ ២ នាក់ និងជនស៊ីវិលម្នាក់ដែលដើរកាត់ទីនោះ” ។

រហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះហេតុការណ៍នេះនៅឡើយទេ ។
ក្នុងរយៈពេល ៣ ថ្ងៃចុងក្រោយនេះ មនុស្សយ៉ាងតិច ៨ នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស ដោយសារទីក្រុងនេះត្រូវបានវាយប្រហារដោយការបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់ ហើយត្រូវបានរាយការណ៍ថា អះអាងទទួលខុសត្រូវដោយក្រុមសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋឥស្លាម (IS) ប្រឆាំងនឹងរដ្ឋាភិបាលតាលីបង់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ រដ្ឋឥស្លាម បំផ្ទុះគ្រាប់បែកនៅ អាហ្វហ្គានីស្ថាន សម្លាប់ និងរបួស ក្រុមតាលីបង់ ច្រើននាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


