ព័ត៌មានអន្ដរជាតិ
ក្រុមតាលីបង់អំពាវនាវរកការចរចា ក្រោយប៉ាគីស្ថានប្រកាស «សង្រ្គាមបើកចំហ»
ថ្នាក់ដឹកនាំតាលីបង់បានបង្ហាញឆន្ទៈក្នុងការចរចា បន្ទាប់ពីប៉ាគីស្ថានបានបើកការវាយប្រហារតាមអាកាសយ៉ាងចាស់ដៃលើទីក្រុងធំៗរបស់អាហ្វហ្គានីស្ថាន រួមមាន ទីក្រុងកាប៊ុល និងទីក្រុងកង់ដាហារ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នាថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៦។

ការវាយប្រហារដែលតម្រង់គោលដៅលើការិយាល័យយោធា និងឃ្លាំងរំសេវ បានធ្វើឲ្យរដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Muhammad Asif ប្រកាស «សង្រ្គាមបើកចំហ» ដោយបញ្ជាក់ថា ភាពអត់ធ្មត់របស់ទីក្រុងអ៊ីស្លាម៉ាបាដបាន «ហួសកម្រិត» ហើយ។ ការកើនឡើងកម្តៅនេះកើតឡើងបន្ទាប់ពីមានភាពតានតឹងជាច្រើនខែ ជុំវិញការចោទប្រកាន់ថា អាហ្វហ្គានីស្ថានផ្តល់ជម្រកដល់ក្រុមខ្មាន់កាំភ្លើង ដែលជាការចោទប្រកាន់ដែលតាលីបង់បន្តបដិសេធ។
ជម្លោះបានផ្ទុះឡើងកាន់តែខ្លាំង បន្ទាប់ពីការវាយប្រហារដោយដ្រូនរបស់អាហ្វហ្គានីស្ថានលើមូលដ្ឋានយោធាប៉ាគីស្ថានកាលពីយប់ថ្ងៃព្រហស្បតិ៍ បានបង្កឲ្យមានការវាយបកតាមអាកាសយ៉ាងធ្ងន់ធ្ងរពីសំណាក់ប៉ាគីស្ថាន។ ទោះបីជាតួលេខអ្នកស្លាប់មិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ មន្ត្រីប៉ាគីស្ថានអះអាងថាបានសម្លាប់មន្ត្រី និងខ្មាន់កាំភ្លើងតាលីបង់២៧៤នាក់ ខណៈតាលីបង់រាយការណ៍ថាបានសម្លាប់ទាហានប៉ាគីស្ថាន៥៥នាក់ និងកត់សម្គាល់ពីការបាត់បង់ជីវិតរបស់ជនស៊ីវិល។ នៅទីក្រុងកាប៊ុល សាក្សីបានរាយការណ៍ពីផ្សែងខ្មៅហុយទ្រលោម និងសំឡេងស៊ីរ៉ែនឡានពេទ្យឥតដាច់ ស្របពេលដែលយន្តហោះចម្បាំងហោះក្រឡឹងពេញផ្ទៃមេឃ។
មេដឹកនាំអន្តរជាតិ រួមមានអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas បានអំពាវនាវឲ្យបញ្ឈប់អរិភាពជាបន្ទាន់ ដើម្បីការពារប្រជាជនអាហ្វហ្គានីស្ថាន២២លាននាក់ដែលកំពុងត្រូវការជំនួយមនុស្សធម៌។ ចំណែកឯប្រទេសកាតាក៏ត្រូវបានគេរាយការណ៍ថា កំពុងធ្វើការជាមួយប្រជាជាតិផ្សេងទៀតដើម្បីសម្របសម្រួលវិបត្តិនេះ ដូចទៅនឹងការអន្តរាគមន៍កន្លងមកដោយតួកគី និងអារ៉ាប៊ីសាអូឌីតផងដែរ៕
ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


