ព័ត៌មានអន្ដរជាតិ
លោកត្រាំ បង្ហាញបំណងចង់ជួយសម្រុះសម្រួលជម្លោះប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញកាលពីថ្ងៃសុក្រទី២៧ខែកុម្ភៈថា លោកអាចនឹងពិចារណាចូលអន្តរាគមន៍ ខណៈដែលប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បន្តប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងក្លានៅតាមព្រំដែន។

យោងតាមការផ្សាយរបស់សារព័ត៌មាន Anadolu លោកត្រាំបានសរសើរមេដឹកនាំប៉ាគីស្ថានដោយលើកឡើងថា «ខ្ញុំនឹងធ្វើវា។ ដូចដែលអ្នកដឹងស្រាប់ហើយ ខ្ញុំមានទំនាក់ទំនងល្អណាស់ជាមួយប៉ាគីស្ថាន» ហើយលោកបានបន្ថែមថា ប្រទេសនេះមាននាយករដ្ឋមន្ត្រី និងសេនាប្រមុខដ៏ឆ្នើម។
ភាពតានតឹងបានហក់ឡើងខ្ពស់ បន្ទាប់ពីទីក្រុងកាប៊ុលបានបើកការវាយប្រហារតាមព្រំដែនលើប៉ាគីស្ថានកាលពីថ្ងៃព្រហស្បតិ៍ ដែលបង្កឲ្យមានការវាយបកតាមអាកាសពីសំណាក់ទីក្រុងអ៊ីស្លាម៉ាបាដ ចូលទៅក្នុងទឹកដីអាហ្វហ្គានីស្ថាន។ ចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់៤៨នាក់ ដែលក្នុងនោះរួមមានទាហានប៉ាគីស្ថាន១២នាក់ និងស៊ីវិលម្នាក់ ចំណែកខាងអាហ្វហ្គានីស្ថានបានរាយការណ៍ថា មានទាហាន១៣នាក់ និងស៊ីវិល២២នាក់បានបាត់បង់ជីវិត។
យោងតាមកងទ័ពប៉ាគីស្ថាន ក៏មានទាហានរបស់ខ្លួនយ៉ាងហោចណាស់ម្នាក់កំពុងបាត់ខ្លួនផងដែរ។ ទោះបីជាមានសេចក្តីរាយការណ៍អំពីការបាត់បង់ជីវិតយ៉ាងច្រើនក្តី ក៏លោកត្រាំនៅតែមានសុទិដ្ឋិនិយមចំពោះស្ថានភាពដឹកនាំរបស់ប៉ាគីស្ថាន ដោយលោកបានបញ្ជាក់ថា «ខ្ញុំគិតថា ប៉ាគីស្ថានកំពុងធ្វើបានយ៉ាងល្អប្រសើរ»៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026


