ព័ត៌មានអន្ដរជាតិ
រដ្ឋឥស្លាម បំផ្ទុះគ្រាប់បែកនៅ អាហ្វហ្គានីស្ថាន សម្លាប់ និងរបួស ក្រុមតាលីបង់ ច្រើននាក់
ទីភ្នាក់ងារព័ត៌មាន Amaaq របស់ក្រុមរដ្ឋឥស្លាមបាននិយាយនៅលើឆានែល Telegram របស់ខ្លួនកាលពីថ្ងៃអាទិត្យថា ក្រុមរដ្ឋឥស្លាមបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់ នៅក្នុងទីក្រុង Jalalabad ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ។

ដោយសំដៅទៅការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃសសៅរ៍ និងថ្ងៃអាទិត្យ ក្រុមរដ្ឋឥស្លាមបាននិយាយថា “សមាជិកក្រុមសកម្មប្រយុទ្ធតាលីបង់ជាង ៣៥ នាក់ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងការផ្ទុះជាបន្តបន្ទាប់នោះ” ។
ទន្ទឹមនោះ ក្រុមតាលីបង់មិនមានការអត្ថាធិប្បាយភ្លាមៗអំពីចំនួនអ្នកស្លាប់នោះទេ ។

ចំណែកប្រភព និងសាក្ស៊ីបានប្រាប់ Reuters កាលពីថ្ងៃសៅរ៍ថា មនុស្សយ៉ាងតិច ៣ នាក់បានស្លាប់ និងប្រហែល ២០ នាក់បានរងរបួសនៅក្នុងការផ្ទុះគ្រាប់បែកនៅទីក្រុង Jalalabad រដ្ឋធានីនៃខេត្ត Nanjarhar ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
ចុចអាន ៖ តាលីបង់ ប្រគល់មាសសុទ្ធ និងលុយរាប់លានដុល្លារទៅឲ្យធនាគារកណ្តាល អាហ្វហ្គានីស្ថាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


