ព័ត៌មានអន្ដរជាតិ
ស្លាប់មនុស្ស៨នាក់ ក្នុងហេតុការណ៍គ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន
គ្រោះរញ្ជួយដីកម្រិត៥,៩រ៉ិចទ័រ បានវាយប្រហារតំបន់ Hindu Kush នៃប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃទី៣ខែមេសា បណ្តាលឲ្យបាក់រលំផ្ទះមួយខ្នងនៅទីក្រុងកាប៊ុល សម្លាប់មនុស្ស៨នាក់ និងធ្វើឲ្យកុមារម្នាក់រងរបួស។

បើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ មជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រ GFZ បានឲ្យដឹងថា គ្រោះរញ្ជួយដីនេះមានជម្រៅ១៧៧គីឡូម៉ែត្រ ដែលរំញ័ររបស់វាអាចជះឥទ្ធិពលដល់ទីក្រុងអ៊ីស្លាម៉ាបាដ និងទីក្រុងញូវដេលី។
ប្រទេសអាហ្វហ្គានីស្ថានជាតំបន់ដែលងាយរងគ្រោះដោយគ្រោះធម្មជាតិ ដែលក្នុងនោះគ្រោះរញ្ជួយដីគឺជាមូលហេតុស្លាប់ច្រើនជាងគេ ដោយបានសម្លាប់មនុស្សជាមធ្យម៥៦០នាក់ក្នុងមួយឆ្នាំៗ។ សោកនាដកម្មចុងក្រោយនេះបានកើតឡើងបន្ទាប់ពីការរញ្ជួយដីកម្រិត៦,៣រ៉ិចទ័រកាលពីខែវិច្ឆិកា ដែលបានសម្លាប់មនុស្ស២៧នាក់ និងគ្រោះទឹកជំនន់កាលពីខែមីនាដែលបានសម្លាប់មនុស្ស៤៥នាក់ និងធ្វើឲ្យបាក់រលំអគារជាច្រើនក្នុងខេត្ត Kandahar៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


